អដ្ឋកថា ឧដ្ឋានសូត្រទី ១០

ក្បាលទី 38 · ទំព័រ 83

ក្នុងឧដ្ឋានសូត្រទី ១០ មានពាក្យផ្តើមថា ឧដ្ឋហថ ដូច្នេះ ។ សួរថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ សម័យមួយ ព្រះមានព្រះភាគ កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់នៅក្នុង មហាវិហារជេតពនក្នុងវេលាយប់ ក្នុងវេលាព្រឹកមានភិក្ខុសង្ឃចោមរោម យាងចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ហើយយាងចេញអំពីព្រះនគរ តាម ទ្វារទិសខាងកើត បានយាងទៅកាន់ប្រាសាទរបស់មិគារមាតា ដើម្បីគង់ក្នុង ពេលថ្ងៃ ។ បានឮថា ការគង់នៅត្រង់វត្តជេតពនវិហារ ក្នុងពេលយប់ ហើយ យាងចូលទៅសម្រាកពេលថ្ងៃ ក្នុងប្រាសាទរបស់មិគារមាតា និងការយាង គង់ក្នុងប្រាសាទរបស់មិគារមាតាក្នុងពេលយប់ ហើយយាងចូលទៅសម្រាក ក្នុងពេលថ្ងៃក្នុងវត្តជេតពន ព្រះមានព្រះភាគទ្រង់បដិបត្តិជាប្រចាំយ៉ាងនេះ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ដើម្បីអនុគ្រោះត្រកូលទាំង ២ នោះ មួយប្រការទៀត ដើម្បីជាប្រយោជន៍សម្តែងដល់គុណនៃមហាបរិច្ចាគ ។ ប្រាសាទនៃមិគារមាតាជាន់ខាងក្រោម មានផ្ទះកំពូល ៥០០ ដែលជាទីនៅ អាស្រ័យរបស់ភិក្ខុប្រមាណ ៥០០ រូប ។ កាលណាព្រះមានព្រះភាគគង់នៅ ខាងក្រោមប្រាសាទ ក្នុងកាលនោះ ភិក្ខុទាំងឡាយ ក៏មិនឡើងទៅកាន់ ប្រាសាទជាន់ខាងលើ ដោយគោរពចំពោះព្រះមានព្រះភាគ ។ ក្នុងថ្ងៃនោះ ព្រះមានព្រះភាគយាងចូលទៅកាន់ផ្ទះកំពូល ក្នុងប្រាសាទជាន់លើ ព្រោះ ហេតុនោះ ទើបភិក្ខុ ៥០០ ចូលទៅកាន់បន្ទប់ទាំង ៥០០ ក្នុងប្រាសាទជាន់ ក្រោម ភិក្ខុទាំងអស់នោះ ជាអ្នកបួសថ្មី បានមកកាន់ធម្មវិន័យនេះក្នុងកាល មិនយូរ មានចិត្តរាយមាយ ដូចដើមបបុស មានឥន្ទ្រិយមិនចាស់ក្លា ភិក្ខុទាំងនោះ ចូលទៅកាន់បន្ទប់នោះហើយក៏ សិងលក់ក្នុងពេលថ្ងៃ ក្រោកឡើង