អដ្ឋកថា វង្គីសសូត្រទី ១២

ក្បាលទី 38 · ទំព័រ 110

ក្នុងវង្គីសសូត្រទី ១២ មានពាក្យផ្តើមថា ឯវម្មេ សុតំ ជាដើម ។ ព្រះសូត្រនេះ លោកហៅថា និគ្រោធកប្បសូត្រដូច្នេះក៏មាន ។ សួរថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ការកើតឡើង នៃសូត្រនេះ លោកពោលក្នុងនិទាន គឺការផ្តើមសូត្រនោះហើយ ។ បណ្តាបទទាំងឡាយនោះ បទថា ឯវម្មេ សុតំ ជាដើម មានអត្ថដូចដែលខ្ញុំពោលហើយនោះឯង ។ ខ្ញុំនឹងវៀរពាក្យ និងពាក្យដទៃៗ បែបនោះ ពណ៌នាចំពោះន័យដែលមិនទាន់បានពោលបុណ្ណោះ ។ បទថា អគ្គាឡវេ ចេតិយេ បានដល់ ត្រង់អគ្គាឡវចេតិយ ក្នុងក្រុង អាឡវី ។ ពិតហើយ កាលព្រះមានព្រះភាគមិនទាន់កើតឡើង មានចេតិយ ជាច្រើន មានអគ្គាឡវចេតិយ និងគោតមចេតិយជាដើម ដែលជាទីស្ថាននៃ ពួកយក្ខ និងនាគ តែលុះព្រះមានព្រះភាគទ្រង់កើតឡើង ពួកមនុស្សទាំងឡាយ ក៏រើចេតិយទាំងនោះ ធ្វើជាវត្តអារាម តែមនុស្សទាំងឡាយ ក៏នៅតែ ហៅឈ្មោះដើមនោះឯង អធិប្បាយថា ព្រះថេរៈនៅក្នុងវត្ត ពោល គឺអគ្គាឡវចេតិយ ។ ពាក្យថា អាយស្មា ក្នុងពាក្យថា អាយស្មតោ វង្គីសស្ស នេះ ជា ពាក្យដែលពោលដោយសេចក្តីស្រឡាញ់ ។ ពាក្យថា វង្គីស នេះ ជាឈ្មោះរបស់ព្រះថេរៈនោះ ព្រះវង្គីសត្ថេរនោះ ជនទាំងឡាយស្គាល់តាំងពីលោកកើតមក ។ បានឮថា វង្គីសៈនោះ ជាកូនរបស់បរិព្វាជក កើតក្នុងផ្ទៃរបស់នាង បរិព្វាជិកា ដោយអានុភាពនៃវិជ្ជាមួយ ដែលគោះលលាដ៍ក្បាលអ្នកស្លាប់ហើយក៏ ដឹងគតិ និងកំណើតរបស់សត្វទាំងឡាយ ។ បានឮថា ពួកមនុស្សក៏បាននាំ រលាក្បាលនៃពួកញាតិរបស់ខ្លួន ដែលស្លាប់ហើយមកអំពីព្រៃខ្មោច ហើយ សួរគតិរបស់ញាតិទាំងនោះជាមួយវង្គីសៈ គេក៏ទាយថា បុគ្គលនេះ កើតក្នុង នរកឈ្មោះនោះ បុគ្គលនោះ កើតក្នុងមនុស្សលោក ត្រង់ទីឯណោះ ពួក មនុស្សទាំងនោះ កាលវង្គីសៈនោះទាយហើយ