បព្វជ្ជាសូត្រទី ១

ក្បាលទី 38 · ទំព័រ 189

( ព្រះអានន្ទដ៏មានអាយុពោលថា ) ខ្ញុំនឹងសម្តែង នូវបព្វជ្ជា ដែលព្រះពុទ្ធមានចក្ខុនោះ បានទ្រង់ព្រះផ្នួសហើយ ដោយប្រការយ៉ាងណា ទ្រង់ពិចារណាឃើញយ៉ាងណា ទើប ទ្រង់ពេញព្រះហបឫទ័យនឹងបព្វជ្ជា ។ ព្រះអង្គទ្រង់ឃើញថា ឃរាវាសនេះ ចង្អៀតចង្អល់ ជាទីកើតនៃធូលី គឺកិលេស មួយ ទៀត ទ្រង់ឃើញថា បព្វជ្ជាមានឱកាសទូលាយ ទើបទ្រង់ព្រះផ្នួស ។ លុះព្រះអង្គទ្រង់ព្រះផ្នួសហើយ វៀរចាកបាបកម្មដោយ កាយ លះបង់ការប្រព្រឹត្តអាក្រក់ ដោយវាចា ជម្រះអាជីវៈ ឲ្យបរិសុទ្ធ ។ ព្រះពុទ្ធមានលក្ខណៈ ដ៏ប្រសើរបរិបូណ៌ ទ្រង់ យាងទៅកាន់ក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញ ដូចជាក្រោល របស់ពួកអ្នកមគធៈ ទ្រង់យាងបិណ្ឌបាត ។ ព្រះរាជាពិម្ពិសារ ទ្រង់ឋិតលើប្រាសាទ បានទតឃើញនូវព្រះពុទ្ធនោះ លុះទ្រង់ ឃើញព្រះពុទ្ធ បរិបូណ៌ដោយលក្ខណៈហើយ ទើបត្រាស់ សេចក្តីនេះ ( ចំពោះអមាត្យទាំងឡាយ ) ថា នែអ្នកទាំងឡាយ ដ៏ចម្រើន អ្នកទាំងឡាយ ចូរមើលសមណៈនេះ ( សមណៈ នេះ ) មានរូបល្អ បរិបូណ៌ដោយកម្ពស់ និងទំហំ មានសម្បុរស ្អាត ទាំងបរិបូណ៌ដោយដំណើរដ៏សមរម្យ ក្រឡេកមៀង មើលត្រឹមមួយជួរនឹម មានចក្ខុក្រឡេកចុះក្រោម មានស្មារតី សមណៈនេះ ដូចជាមិនមែនចេញចាកត្រកូលថោកទាបមក ( បួស ) ទេ ពួករាជទូត ចូរស្ទុះតាមទៅ ( ឲ្យដឹងថា ) ភិក្ខុ ( នេះ ) នឹងទៅក្នុងទីណា ។ រាជទូតទាំងនោះ ដែលព្រះរាជា ទ្រង់បញ្ជូនទៅហើយ ក៏ដើរប្រកិតទៅតាមក្រោយ ( ដើម្បីឲ្យដឹង ថា ) ភិក្ខុ ( នេះ ) នឹងទៅក្នុងទីណា ការនៅនឹងមានក្នុង ទីណា ។ ( ព្រះពោធិសត្វ ) ទ្រង់ត្រាច់ទៅកាន់ទីសព្វច្រក ទ្រង់គ្រប់គ្រងទ្វារ សង្រួមល្អ ព្រះអង្គមានសម្បជញ្ញៈ មាន ស្មារតី បានញ៉ាំងបាត្រឲ្យពេញជាឆាប់ គឺទ្រង់ទទួលតែល្មម