អដ្ឋកថា បព្វជ្ជាសូត្រទី ១
ក្នុងបព្វជ្ជាសូត្រទី ១ នៃមហាវគ្គទី ៣ មានពាក្យផ្តើមថា បព្វជ្ជំ កិត្តយិស្សាមិ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ បានឮថា ព្រះមានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន ព្រះអានន្ទ កើតបរិវិតក្កថា បព្វជ្ជារបស់មហាសាវ័ក មានព្រះសារីបុត្តជាដើម បានទទួល ការសរសើរ ពួកភិក្ខុ និងឧបាសក ឧបាសិកាទាំងឡាយ ក៏ជ្រាបរឿងដែលគេ សរសើរដូចគ្នា តែបព្វជ្ជារបស់ព្រះមានព្រះភាគ មិនមានអ្នកណាសរសើរ បើ ដូច្នោះ អញគប្បីសរសើរឯង ។ ព្រះអានន្ទអង្គុយកាន់ផ្លិតវាលវីជនីដ៏វិចិត្រ ក្នុងវិហារជេតពន កាលសរសើរបព្វជ្ជារបស់ព្រះមានព្រះភាគ ទើបពោល សូត្រនេះថា ខ្ញុំនឹងសម្តែងនូវបព្វជ្ជា ដែលព្រះពុទ្ធមានចក្ខុនោះ បានទ្រង់ ព្រះផ្នួសហើយ ដោយប្រការយ៉ាងណា ទ្រង់ពិចារណាឃើញ យ៉ាងណា ទើបទ្រង់ពេញព្រះហបឫទ័យនឹងបព្វជ្ជា ដូច្នេះ ។ សេចក្តីក្នុងគាថានោះ មានដូច្នេះថា ព្រះអានន្ទពោលថា ព្រោះបុគ្គល សរសើរបព្វជ្ជា គួរសរសើរបព្វជ្ជានោះ ដូចព្រះមានព្រះភាគទ្រង់បព្វជ្ជា ម្យ៉ាងទៀត កាលពោលបព្វជ្ជានោះ ក៏គួរសរសើរបព្វជ្ជានោះ ដូចដែលព្រះមាន ព្រះភាគទ្រង់ពិចារណា ទ្រង់ពេញព្រះហប្ញទ័យបព្វជ្ជា ដូច្នោះ អញនឹង សរសើរបព្វជ្ជា ហើយទើបពោលពាក្យជាដើមថា យថា បព្វជិ ដូច្នេះ ។ បទថា ចក្ខុមា សេចក្តីថា ដល់ព្រមដោយចក្ខុ ៥ ។ បទដ៏សេស ក្នុងគាថា ដើម ងាយយល់ទាំងអស់ហើយ ។ ឥឡូវនេះ ព្រះអានន្ទកាលប្រកាសសេចក្តីនោះថា យថា វីមំសមានោ ដូច្នេះហើយ ទើបពោលថា សម្ពាធោយំ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សម្ពាធោ គឺអស់ឱកាសបំពេញកុសល ព្រោះចង្អៀតដោយកូន និងប្រពន្ធជាដើម និងព្រោះចង្ហៀ