បធានសូត្រទី ២

ក្បាលទី 38 · ទំព័រ 202

( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) មារកាល ពោលនូវវាចា ប្រកបដោយសេចក្តីអាណិត ចូលទៅជិត តថាគតនោះ ដែលមានចិត្តស្លុងទៅរកព្យាយាម បានទៅដល់ ស្ទឹងនេរញ្ជរា កំពុងតែសង្វាតដុតបំផ្លាញកិលេស ដើម្បីសម្រេច នូវធម៌ ជាទីក្សេមចាកយោគៈថា អ្នកស្គាំងស្គមហើយ មាន សម្បុរអាក្រក់ សេចក្តីស្លាប់កាន់តែជិតអ្នកហើយ ។ អ្នកមានសេចក្តីស្លាប់មួយពាន់ភាគហើយ នៅរស់តែមួយភាគ ទេ បើអ្នកមានជីវិតរស់នៅ ប្រសើរជាង ព្រោះកាលអ្នករស់ នៅ គង់នឹងបានធ្វើបុណ្យទាំងឡាយ ។ កាលអ្នកប្រព្រឹត្តព្រហ្មចារ្យ និងបូជាភ្លើង គង់សន្សំបុណ្យ បានច្រើន អ្នកនឹងធ្វើអ្វីកើត ដោយការព្យាយាម ។ ផ្លូវទៅរកព្យាយាម ជាផ្លូវទៅបានដោយក្រ ធ្វើបានក៏ដោយក្រ ឲ្យសម្រេចបានដោយក្រ មារបានឈរពោលគាថាទាំងឡាយ នេះ ក្នុងសំណាក់នៃព្រះពុទ្ធ ។ ព្រះមានព្រះភាគ បានត្រាស់នឹងមារនោះ ដែលមកនិយាយ ដូច្នោះយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកមានសេចក្តី ប្រមាទជាផៅពង្ស តថាគតមកក្នុងទីនេះ ព្រោះសេចក្តីត្រូវការ ( ដោយបុណ្យ ) ណា សេចក្តីត្រូវការដោយបុណ្យនោះ សូម្បី បន្តិចបន្តួចមិនមានដល់តថាគតឡើយ បើពួកជនណា ត្រូវការ ដោយបុណ្យ ទើបមារគួរនិយាយ ( យ៉ាងនេះ ) នឹងពួកជន នោះចុះ ។ សទ្ធាផង តបៈផង វីរិយៈផង បញ្ញាផង រមែងមានដល់ តថាគត កាលបើយ៉ាងនេះ ហេតុអ្វី ក៏អ្នកមកសួរនូវការរស់នៅ នឹងតថាគត ដែលមានចិត្តស្លុងទៅកាន់ព្រះនិព្វាន ។ សូម្បីខ្យល់នេះ ដែលអាចញ៉ាំងខ្សែទឹកស្ទឹងទាំងឡាយ ឲ្យរីងស្ងួត បាន ក៏មិនអាចញ៉ាំងឈាមរបស់តថាគត ដែលមាន ចិត្តស្លុងទៅកាន់ព្រះនិព្វាន ឲ្យរីងស្ងួតបានតិចតួចឡើយ ។ កាលបើឈាមរីងស្ងួតហើយ ប្រមាត់ និងស្លេស្មក៏រីងស្ងួត កាលបើសាច់អស់ហើយ ចិត្តតថាគតរឹងរឹត