សេនារបស់មារ

ក្បាលទី 38 · ទំព័រ 137

ដូច្នេះ ។ ក្នុងកាលតមក បុត្រីច្បងរបស់កុមារទាំងនោះ បានកើតរោគឃ្លង់ ព្រះវរ កាយប្រាកដដូចផ្ការលួសផ្អុង ។ ព្រះរាជកុមារទាំងឡាយ ទ្រង់ព្រះតម្រិះថា រោគនេះ រមែងឆ្លងដល់បុគ្គលដែលអង្គុយ ឈរ និងបរិភោគរួមជាមួយព្រះ ជេដ្ឋភគិនីអង្គនេះ ដូច្នេះហើយ ទើបទូលយាងព្រះនាងឲ្យយាងឡើងលើរថ ធ្វើដូចជាទៅប្រពាតឧទ្យាន ហើយនាំចូលទៅក្នុងព្រៃ ឲ្យជីកអណ្តូងជ្រៅ ធ្វើជា ផ្ទះក្រោមដី ដាក់ព្រះនាងក្នុងទីនោះ មួយអន្លើដោយរបស់គួរទំពា និងគួរ បរិភោគ បិទខាងលើ លុបដោយធូលី ហើយយាងទៅ ។ សម័យនោះ ព្រះរាជាព្រះនាមរាមៈ បានកើតរោគឃ្លង់ ត្រូវពួកស្នំ និងពួកអ្នករបាំនាំគ្នារង្កៀស ទ្រង់សង្វេគ ក៏ប្រគល់រាជសម្បត្តិឲ្យព្រះរាជឱរស ច្បង ហើយចូលទៅក្នុងព្រៃ សោយមើមឈើ និងផ្លែឈើក្នុងព្រៃនោះ មិន យូរបុន្មានក៏ជាសះស្បើយ មានពណ៌សម្បុរដូចមាស យាងទៅតាមទីផ្សេងៗ ទតឃើញដើមឈើមានព្រង់ធំ ទ្រង់សម្ហាតព្រង់ឈើនោះប្រមាណ ១៦ ហត្ថ ខាងក្នុងព្រង់នោះ ទ្រង់ធ្វើទ្វារ និងបង្អួច ហើយដាក់ជណ្តើរ ប្រថាប់នៅក្នុង ព្រង់ឈើនោះ ទ្រង់បង្កាត់ភ្លើងត្រង់រណ្តៅរងើកភ្លើង ហើយផ្ទំ បានឮសំឡេង ខ្សឹកខ្សួល និងសំឡេងគំរាមក្នុងរាត្រី ទ្រង់កំណត់ថា ត្រង់នោះ រាជសីហ៍បន្លឺ សំឡេង ត្រង់នោះ ខ្លាធំគ្រហឹម ដូច្នេះហើយ លុះភ្លឺឡើង ក៏យាងទៅក្នុង ទីនោះ ទ្រង់កាន់យក ដុំសាច់ដែលជារំពាមកអាំងសោយ ។ ថ្ងៃមួយ ពេលទៀបភ្លឺ ទ្រង់ប្រថាប់គង់ដុតភ្លើង ខណៈនោះ ខ្លាធំបាន