អដ្ឋកថា សុភាសិតសូត្រទី ៣
ក្នុងសុភាសិតសូត្រទី ៣ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ ព្រះសូត្រនេះ កើតឡើងដោយអធ្យាស្រ័យរបស់ព្រះអង្គ ព្រោះថា ព្រះមាន ព្រះភាគ ទ្រង់ពេញព្រះហបឫទ័យនូវពាក្យដែលជាសុភាសិត ។ កាលទ្រង់ ហាមការពោលពាក្យអាក្រក់របស់សត្វទាំងឡាយ ដោយទ្រង់ប្រកាសវាចាជា សុភាសិតរបស់ព្រះអង្គ ទើបត្រាស់ព្រះសូត្រនេះ ។ ក្នុងបទទាំងនោះ បទថា ឯវម្មេ សុតំ ជាដើម ជាពាក្យ របស់សង្គីតិកាចារ្យ ។ ក្នុងព្រះសូត្រ បទថា តត្រ ខោ ភគវា ។ បេ ។ ភទន្តេតិ តេ ភិក្ខូ នេះ មិនធ្លាប់បានអធិប្បាយ ។ បទដ៏សេស មានន័យ ដូចពោលហើយនោះឯង ។ ព្រោះដូច្នោះ ដើម្បីពណ៌នាបទដែលមិនធ្លាប់មាន មក ទើបលោកពោលពាក្យនេះ ។ បទថា តត្រ សម្តែងដល់កាលៈ និង ទេសៈ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងដល់សម័យដែលទ្រង់គង់នោះ និងក្នុង អារាមដែលទ្រង់គង់នោះ ម្យ៉ាងទៀត ទ្រង់សម្តែងក្នុងទេសៈ និងកាលៈ ដែល សមគួរនឹងត្រាស់ ។ ព្រោះព្រះមានព្រះភាគមិនត្រាស់ធម៌ក្នុងទេសៈ ឬក្នុង កាលៈដែលមិនសមគួរឡើយ ដូចក្នុងសេចក្តីនេះជាដើមថា អកាលោ ខោ តាវ ពាហិយ ម្នាលពាហិយៈ ឈប់សិន កាលនេះជាកាលមិនគួរ ដូច្នេះ ។ បទថា ខោ ជានិបាត ចុះក្នុងអត្ថត្រឹមតែធ្វើបទឲ្យពេញ ឬក្នុងអត្ថប្រាប់កាល ពិតប្រាកដជាដើម ។ បទថា ភគវា សម្តែងដល់សេចក្តីគោរពរបស់សត្វលោក ។ បទថា ភិក្ខូ សម្តែងដល់បុគ្គលដែលគួរស្តាប់ពាក្យ ។ បទថា អាមន្តេសិ គឺហៅ ឬពោល បានដល់ ដាស់តឿនឲ្យដឹង ។ បទថា ភិក្ខវោ សម្តែងការហៅរក ។ ម្យ៉ាងទៀត បទនោះ លោកពោល ព្រោះសម្រេច ដោយគុណ មានភាពជាអ្នកមានប្រក្រតីសូមជាដើម ដោយហេតុនោះ ព្រះមាន ព្រះភាគ កាលទ្រង់ប្រកាសដល់ការប្រព្រឹត្ត ដែលជនអាក្រក់ និងជនល្អ សេព ( និង ) ធ្វើដល់ភិក្ខុទាំងនោ