សុន្ទរិកសូត្រទី ៤

ក្បាលទី 38 · ទំព័រ 236

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅប្របឆ្នេរស្ទឹង ឈ្មោះសុន្ទរិកា ក្នុងកោសលជនបទ ។ សម័យនោះ ឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បម្រើការបូជាភ្លើង ប្របឆ្នេរស្ទឹង សុន្ទរិកា ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ លុះបូជាភ្លើង បម្រើការបូជាភ្លើងរួចហើយ ក៏ក្រោកចាកអាសនៈ ក្រឡេកមើលសព្វទិសទាំង ៤ ជុំវិញ ដោយ គិតថា អ្នកណាហ្ន៎ គួរបរិភោគរបស់ជាសំណល់ អំពីយញ្ញនេះ ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ដណ្តប់ព្រះកាយ ព្រមទាំង ព្រះសិរ្ស ប្របគល់ឈើមួយដើមក្នុងទីជិត លុះឃើញហើយ ក៏កាន់យករបស់ ជាសំណល់ អំពីយញ្ញដោយដៃឆ្វេង កាន់យកល័ក្កចាន់ដោយដៃស្តាំ ចូលទៅរក ព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ្សដោយ ( ឮ ) សូរជើងនៃសុន្ទរិកភារទ្វាជព្រាហ្មណ៍ ។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានប្រាថ្នាត្រឡប់ អំពីទីនោះមកវិញ ដោយគិតថា យីអើ អ្នកដ៏ ចម្រើននេះ ជាអ្នកកំណោរទេតើ យីអើ អ្នកដ៏ចម្រើននេះ ជាអ្នកកំណោរទេ តើ ។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រាហ្មណ៍ពួកខ្លះក្នុងលោកនេះ សូម្បីជាអ្នកកំណោរក៏មាន បើដូច្នោះ មានតែ អាត្មាអញ ចូលទៅសួរនូវជាតិចុះ ។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសួរ ព្រះមានព្រះភាគដូច្នេះថា អ្នកដ៏ចម្រើន មានជាតិជាអ្វី ។ លំដាប់នោះ ព្រះ