អដ្ឋកថា សុន្ទរិកសូត្រទី ៤
ក្នុងបូរឡាសសូត្រទី ៤ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះមាន ព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ក្នុងកាលសោយព្រះ ក្រយាហារស្រេចហើយ ទតឃើញព្រាហ្មណ៍ឈ្មោះសុន្ទរិកភារទ្វាជៈ ដល់ព្រម ដោយឧបនិស្ស័យនៃអរហត្ត ទ្រង់ជ្រាបថា កាលតថាគតទៅក្នុងទីនោះ នឹង បាននូវការសន្ទនា បន្ទាប់អំពីនោះ កាលចប់ការសន្ទនា ព្រាហ្មណ៍នោះស្តាប់ ធម្មទេសនាហើយ នឹងបួស សម្រេចអរហត្ត ដូច្នេះ ទើបទ្រង់យាងទៅក្នុងទីនោះ ផ្តើមសន្ទនា ហើយត្រាស់សូត្រនេះ ។ ក្នុងបទទាំងនោះ បទថា ឯវម្មេ សុតំ ជាដើម ជាពាក្យ របស់សង្គីតិកាចារ្យ ។ បទថា កឹជច្ចោ ភវំ អ្នកមានជាតិអ្វី ដូច្នេះ ជាពាក្យ នៃព្រាហ្មណ៍នោះ ។ ពាក្យថា ន ព្រាហ្មណោ នោម្ញិ ជាដើម ជាព្រះ តម្រាស់របស់ព្រះមានព្រះភាគ ។ សរុបរឿងទាំងអស់នោះ ហៅថា បូរឡាសសូត្រ ។ គប្បីជ្រាបពាក្យអធិប្បាយហើយក្នុងសូត្រនេះ តាមន័យដែល ពោលហើយនោះឯង ។ ខ្ញុំនឹងពណ៌នាពាក្យដែលមិនទាន់បានពោល ។ និង មិនប៉ះពាល់ពាក្យដែលមានអត្ថងាយយល់ហើយ ។ បទថា កោសលេសុ បានដល់ ព្រះរាជកុមារអ្នកជនបទឈ្មោះកោសល ។ ជាជនបទមួយដែល ជាទីប្រថាប់របស់ព្រះរាជកុមារទាំងនោះ លោកហៅថា កោសលា ( គឺជា ពហុវចនៈ ) ព្រោះការក្លាយសព្ទ ។ ក្នុងដែនកោសលជនបទនោះ ។ តែ អាចារ្យពួកខ្លះពណ៌នាថា កាលមុន ព្រះរាជាទ្រង់ស្តាប់ថា មហាបនាទរាជកុមារ ទតការរាំហើយ មិនសម្តែងអាការសូម្បីត្រឹមតែការញញឹម ទើបត្រាស់ ថា អ្នកណាធ្វើរាជបុត្តរបស់យើងឲ្យសើចបាន យើងនឹងឲ្យអាភារណៈសព្វ យ៉ាងដល់អ្នកនោះ ។ បន្ទាប់អំពីនោះ ពួកមហាជន ដាក់នង្គ័លប្រជុំគ្នា ពួក មនុស្សសម្តែងអាការផ្សេងៗ ជាង ៧