អដ្ឋកថា សភិយសូត្រទី ៦
ក្នុងសភិយសូត្រទី ៦ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា អត្ថុប្បត្តិ ហេតុ ពោលហើយក្នុងនិទាននៃសូត្រនោះឯង ម្យ៉ាងទៀត សូត្រនេះ សូម្បី នៅក្នុងលំដាប់ពណ៌នាសេចក្តី ក៏គប្បីជ្រាបថា ដូចគ្នានឹងសូត្រមុន មានន័យ ដូចពោលហើយក្នុងសូត្រមុននោះឯង ។ តែបទណាមិនទាន់បានពោល ខ្ញុំនឹង ចៀសវាងបទដែលមានសេចក្តីជាក់ច្បាស់ ពណ៌នាបទដែលមិនទាន់បាន ពោល ។ បទថា វេឡុវនំ ក្នុងបទថា វេឡុវនេ កលន្ទកនិវាបេ ជាឈ្មោះនៃ ឧទ្យាននោះ ។ បានឮថា ឧទ្យាននោះ ព័ទ្ធដោយដើមឫស្សី មានពណ៌ខៀវគួរ ត្រេកអរ ប្រកបដោយខ្លោងទ្វារ ប៉ម និងកំពែង ១៨ ហត្ថ ដោយហេតុនោះ ទើបហៅថា វេឡុវន ។ ត្រង់ឧទ្យាននោះ ជនទាំងឡាយបានឲ្យចំណីដល់ កង្ហែន ដោយហេតុនោះ ទើបហៅថា កលន្ទកនិវាប ។ កង្ញែនទាំងឡាយ លោកហៅថា កលន្ទក ។ មានរឿងតំណាលថា កាលមុន ព្រះរាជាមួយអង្គយាងមកប្រពាត ឧទ្យានក្នុងទីនោះ ទ្រង់ស្រវឹងដោយឫទ្ធិសុរា ផ្ទំលក់ក្នុងពេលថ្ងៃ ។ បរិវារ របស់ព្រះអង្គដឹងថា ព្រះរាជាផ្ទំលក់ ក៏គេចទៅបេះផ្កា និងផ្លែឈើក្នុងទីផ្សេងៗ លំដាប់នោះ ពស់វែកបានក្លិនសុរា លូនចេញអំពីព្រង់ឈើមួយកន្លែង ទៅរក ព្រះរាជា ។ រុក្ខទេវតាឃើញដូច្នោះ ក៏គិតថា អញនឹងឲ្យជីវិតដល់ព្រះរាជា ទើបកាឡាខ្លួនជាកង្ហែន ធ្វើសំឡេងត្រង់ព្រះកាណ៌របស់ព្រះរាជា ។ ព្រះរាជា ក៏ភ្ញាក់ពីបន្ទំ ពស់វែកក៏លូនត្រឡប់ ព្រះរាជាទតឃើញសត្វកង្ហែននោះ ទ្រង់ គិតថា កង្ញែននេះឲ្យជីវិតអញ ទើបឲ្យរេបោចំចំណី ដើម្បីកង្ហែនត្រង់ព្រះរាជឧទ្យាននោះ ហើយទ្រង់ប្រកាសព្រះរាជឧទ្យាននោះ ជាទីឲ្យអភ័យដល់សត្វ កង្ហែន ។