អដ្ឋកថា សេលសូត្រទី ៧

ក្បាលទី 38 · ទំព័រ 349

ក្នុងសេលសូត្រទី ៧ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា អត្ថុប្បត្តិហេតុ លោកពោលក្នុងនិទាននៃសូត្រនោះឯង ។ ក្នុងលំដាប់ពណ៌នាសេចក្តី នៃសូត្រនេះ ក៏ដូចគ្នានឹងសូត្រមុន គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងសូត្រមុននោះឯង ។ បទណាដែលមិនទាន់បានពោល ខ្ញុំនឹងចៀសវាងបទ ទាំងឡាយ ដែលមានអត្ថងាយយល់ ពណ៌នាបទនោះ ។ បទថា អង្គុត្តរាបេសុ បានដល់ ជនបទអង្គានោះឯង ដែលមាន ត្រពាំងទឹកនៅទិសខាងជើងនៃស្ទឹងគង្គា លោកហៅថា ឧត្តរាបៈក៏មាន ព្រោះន ៅមិនឆ្ងាយអំពីត្រពាំងទឹកនោះ សួរថា ត្រពាំងទឹកនៅទិសខាងជើងនៃស្ទឹង គង្គាមួយណា ឆ្លើយថា ស្ទឹងគង្គាដែលឈ្មោះថា មហាមហី ។ ដើម្បីការ ជាក់ច្បាស់នៃស្ទឹងនោះ ក្នុងសូត្រនេះ នឹងពណ៌នាលំនាំដើមដូចតទៅនេះ បានឮមកថា ជម្ពូទ្វីបនេះ មានប្រមាណមួយម៉ឺនយោជន៍ ។ ក្នុងជម្ពូទ្វីប នោះ ផ្ទៃដីប្រមាណ ៤ ពាន់យោជន៍ គ្របដណ្តប់ដោយទឹក ហៅថា សមុទ្រ ពួកមនុស្សអាស្រ័យក្នុងផ្ទៃដីប្រមាណ ៣ ពាន់យោជន៍ មានភ្នំហិមពាន្តតាំង នៅលើផ្ទៃដី ៣ ពាន់យោជន៍ កម្ពស់ប្រមាណ ៥ រយយោជន៍ ប្រដាប់ដោយ កំពូល ៨៤០០០ កំពូល វិចិត្រទៅដោយស្ទឹងធំ ៥ ខ្សែ មានបរិវេណជុំវិញ ១៥០ កន្លែង មួយកន្លែងៗ បណ្តោយទទឹង និងជម្រៅ ១ រយយោជន៍ មាន ស្រះធំ ៧ មានអនោតត្តស្រះជាដើមតាំងនៅ ដូចបានពោលហើយ ក្នុងអដ្ឋកថា សុន្ទរិកសូត្រ ។ ក្នុងស្រះ ៧ នោះ អនោតត្តស្រះមានភ្នំ ៥ នៅជុំវិញ គឺសុទស្សនកូដ ចិត្តកូដ កាឡកូដ គន្ធមាទនកូដ កៃលាសកូដ ។ ក្នុងភ្នំ ៥ នោះ សុទស្សនកូដជាវិការនៃមាស កម្ពស់ ២០០ យោជន៍ ខាងក្នុងកោង មានសណ្ឋានដូច ចំពុះក្អែកព័ទ្ធស្រះនោះ ចិត្តកូដជាវិការនៃរតនៈទាំងពួង