អដ្ឋកថា វាសេដ្ឋសូត្រទី ៩

ក្បាលទី 38 · ទំព័រ 413

[ ៦៨-៦៩ ] ក្នុងវាសេដ្ឋសូត្រទី ៩ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ការកើតឡើង នេះ លោកពោលហើយក្នុងនិទាននៃសូត្រនោះឯង ។ តែខ្ញុំនឹងពណ៌នា រេបោរេងោអត្ថនៃសូត្រនោះ និងបទដែលមានអត្ថងាយយល់ ។ បទថា ឥច្ឆានង្គលំ ជាឈ្មោះនៃស្រុក ។ បទថា ចង្កី តារុក្ខោ តោទេយ្យោ ជាឈ្មោះប្រចាំខ្លួនរបស់ព្រាហ្មណមហាសាលទាំងនោះ។ បទថា បេក្ខរសាតិ ជាណុស្សោណិ ជានេមិត្តកនាម ។ បានឮថា ព្រាហ្មណ៍ ២ នាក់នោះ ព្រាហ្មណ៍ម្នាក់ កើតក្នុងផ្កាឈូកក្នុងស្រះបោក្ខរណី ជិតហិមវន្តប្បទេស តាបសម្នាក់បេះផ្កានោះ ឃើញទារកដេកក្នុងផ្កាឈូក ចិញ្ចឹមឲ្យធំ ហើយ នាំមកថ្វាយព្រះរាជា ព្រោះទារកនោះដេកក្នុងផ្កាឈូក ទើបឈ្មោះថា បោក្ខរសាតិ ។ បុរសម្នាក់ទៀត មានតំណែងជាអ្នកទាយជោគជតា បានឮថា ព្រោះជាអ្នកទាយជោគជតានោះ ទើបបាននូវតំណែងបុរោហិត ឈ្មោះថា ជាណុស្សោណិ ព្រាហ្មណ៍នោះមានឈ្មោះល្បី ព្រោះហេតុនោះឯង ។ បើ មានពាក្យសួរថា ព្រាហ្មណ៍ទាំងឡាយនោះ ជាព្រាហ្មណមហាសាល មាន ឈ្មោះបោះសំឡេង ហេតុអ្វី ទើបអាស្រ័យនៅក្នុងឥច្ឆានង្គលគ្រាម ឆ្លើយថា ដើម្បីប្រឡងការរៀនវេទ ។ បានឮថា សម័យនោះ ក្នុងកោសលជនបទ ព្រាហ្មណ៍អ្នករៀនវេទ ប្រជុំគ្នាក្នុងស្រុកនោះ ដើម្បីស្វាធ្យាយវេទ ដើម្បីផ្ទៀង ផ្ទាត់វេទរបស់ខ្លួន ដោយហេតុនោះ ព្រាហ្មណ៍ពួកខ្លះ ក៏ចេញអំពីស្រុករបស់ ខ្លួនជាលំដាប់ៗ មកអាស្រ័យនៅក្នុងឥច្ឆានង្គលគ្រាមនោះ ។ បទថា វាសេដ្ឋ ភារទ្វាជានំ បានដល់ វាសេដ្ឋមាណព និងភារទ្វាជមាណព ។ បទថា អយមន្តរាកថា អធិប្បាយថា មាណពទាំង ២ នោះដើរទៅ ពោលរឿង ណា ដែលមិត្តគួរពោល ការពោលរឿងដទៃនេះ កើតឡើងក្នុងចន្លោះ