អដ្ឋកថា កោកាលិកសូត្រទី ១០

ក្បាលទី 38 · ទំព័រ 442

ក្នុងកោកាលិកសូត្រទី ១០ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ការកើត កើតឡើងនៃសូត្រនេះ មានច្បាស់ក្នុងអដ្ឋកថានៃសូត្រនោះឯង ។ បទ មានបទថា ឯវម្មេ សុតំ នៃសូត្រនេះ មានន័យដូចពោលហើយ ក្នុងអដ្ឋកថានោះឯង ។ ក្នុងបទថា អថ ខោ កោកាលិកោ នេះ កោកាលិកជានរណា ហេតុ អ្វី ទើបចូលទៅគាល់ព្រះមានព្រះភាគ ខ្ញុំនឹងពោលដូចតទៅនេះ បានឮថា កោកាលិកៈនេះ ជាបុត្តរបស់កោកាលិកសេដ្ឋី ក្នុងក្រុង កោកាលិកៈ ដែនកោកាលិកៈ ចេញបួសហើយ អាស្រ័យក្នុងវិហារដែលបិតា សាងនោះឯង មានឈ្មោះថា ចូឡកោកាលិកៈ មិនមែនជាសិស្សរបស់ ទេវទត្តឡើយ ព្រោះកោកាលិកៈដែលជាសិស្សទេវទត្តនោះ ជាកូនព្រាហ្មណ៍ ឈ្មោះថា មហាកោកាលិកៈ ។ បានឮថា កាលព្រះមានព្រះភាគគង់នៅក្នុង នគរសាវត្ថី អគ្គសាវ័ក ២ រូប មួយអន្លើដោយភិក្ខុប្រមាណ ៥០០ ចារិក ទៅកាន់ជនបទ កាលកេកោនឹងចូលវស្សា បញ្ជូនភិក្ខុទាំងនោះត្រឡប់ ខ្លួនឯង កាន់បាត្រ និងចីវរ ទៅដល់នគរក្នុងជនបទនោះ បានទៅកាន់វិហារនោះ ក្នុង ទីនោះ អគ្គសាវ័កទាំង ២ រូប សន្ទនាជាមួយកោកាលិកភ្ខិុនោះហើយ ពោល ថា អាវុសោ ខ្ញុំនឹងនៅក្នុងទីនេះ ៣ ខែ លោកកុំប្រាប់អ្នកណា ។ កោកាលិកភិក្ខុទទួលពាក្យហើយ ។ លុះកន្លងទៅ ៣ ខែ ថ្ងៃមួយ កោកាលិកភិក្ខុ ប្រញាប់ចូលទៅកាន់នគរពោលថា អ្នកទាំងឡាយ មិនដឹងទេឬថា អគ្គសាវ័ក ទាំង ២ មកនៅក្នុងទីនេះ ទើបមិនមាននរណានិមន្តដើម្បីប្រគេនបច្ច័យ ។ អ្នកនគរសួរថា ចុះហេតុអ្វី លោកម្ចាស់មិនប្រាប់ពួកខ្ញុំ ។