ទ្វយតានុបស្សនាសូត្រទី ១២

ក្បាលទី 38 · ទំព័រ 505

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបុព្វារាម មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់ក្នុងទីវាល នារាត្រីពេញបូណ៌មី ក្នុងថ្ងៃឧបោសថទី ១៥ នោះ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឆ្មៀងមើល នូវភិក្ខុសង្ឃ ដែលស្ងៀមស្ងាត់ហើយ ទ្រង់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយណា ជាអរិយធម៌ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសម្ពោធិញ្ញាណ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើមានគេសួរអ្នកទាំងឡាយ ថា ប្រយោជន៍អ្វីដល់អ្នកទាំងឡាយ ក្នុងកិរិយាស្តាប់នូវកុសលធម៌ទាំងឡាយ នោះ ដែលជាអរិយធម៌ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសម្ពោធិញ្ញាណ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាគួរពោលយ៉ាងនេះ ទៅនឹងជនទាំងនោះ វិញថា ប្រយោជន៍ដើម្បីដឹងតាមពិត នូវសភាពនៃធម៌ជាគូនឹងគ្នាជាកំណត់ អ្នករាល់គ្នា ពោលនូវសភាពនៃធម៌ ដែលគូនឹងគ្នាតើដូចម្តេច ( គប្បីពោល ) ថា នេះជាទុក្ខ នេះជាហេតុនាំឲ្យកើតទុក្ខ នេះជាអនុបស្សនាទី ១ នេះជាទី រម្លត់ទុក្ខ នេះជាបដិបទាទៅកាន់ទីរម្លត់ទុក្ខ នេះជាអនុបស្សនាទី ២ ម្នាល ភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាឃើញរឿយៗ នូវសភាពនៃធម៌ជាគូនឹង គ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿង ដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បណ្តាផលទាំងពីរប្រការ ផលណាមួយនឹងប្រាកដ គឺនឹងបាននូវអរហត្តផលក្នុងបច្ចុប្បន្ន ឬមួយបើខន្ធ