អដ្ឋកថា ទ្វយតានុបស្សនាសូត្រទី ១២
ទ្វយតានុបស្សនាសូត្រទី ១២ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ ព្រះសូត្រនេះកើតឡើង ព្រោះព្រះអធ្យាស្រ័យរបស់ព្រះអង្គ ។ ព្រះមាន ព្រះភាគទ្រង់សម្តែងព្រះសូត្រនេះ ដោយព្រះអធ្យាស្រ័យរបស់ព្រះអង្គ ។ នេះជាសេចក្តីសង្ខេបក្នុងព្រះសូត្រនេះ ។ ឯសេចក្តីពិស្តាររបស់សូត្រនេះ នឹងមានច្បាស់ក្នុងអដ្ឋកថានោះឯង ។ ក្នុងបទទាំងនោះ បទថា ឯវម្មេ សុតំ ជាដើម មានន័យដូចពោលមកហើយ ។ បទថា បុព្វារាមេ គឺអារាមដែលនៅទិសខាងកើតនៃក្រុងសាវត្ថី ។ ក្នុងបទថា មិគារមាតុ បសាទេ នេះ សេចក្តីថា នាងវិសាខាឧបាសិកាលោ កហៅថា មិគារមាតា ព្រោះមិគារសេដ្ឋីជាពុកក្មេករបស់នាង លើក នាងទុកក្នុងឋានៈជាមាតា នាងវិសាខាមិគារមាតានោះ លះបង់នូវគ្រឿង ប្រដាប់មហាលតាមានតម្លៃ ៩ កោដិ សាងប្រាសាទ មានបន្ទប់ខាងលើជា ផ្ទះកំពូល ១០០០ បន្ទប់ គឺខាងក្រោម ៥០០ បន្ទប់ ខាងលើ ៥០០ បន្ទប់ ទើបហៅប្រាសាទនោះថា ប្រាសាទរបស់នាងវិសាខាមិគារមាតា ។ លើប្រាសាទរបស់នាងវិសាខាមិគារមាតានោះ ។ បទថា តេន ខោ បន សមយេន ភគវា សេចក្តីថា សម័យដែលព្រះមានព្រះភាគ ទ្រង់អាស្រ័យក្រុងសាវត្ថី គង់នៅក្នុងបុព្វារាម ដែលជាប្រាសាទរបស់នាងវិសាខាមិគារមាតា ។ បទថា តទហុបេសថេ កាត់បទជា តំ អហុ ឧបេសថេ គឺក្នុងថ្ងៃឧបោសថ ។ បទថា បណ្ណរសេ នេះ ជាពាក្យបដិសេធថ្ងៃឧបោសថដ៏សេស ដែលមកដល់ ដោយ ឧបេសថ សព្ទ ។ បទថា បុណ្ណាយ បុណ្ណមាយ រត្តិយា សេចក្តី ថា កាលរាត្រីពេញបូណ៌មី ព្រោះជាថ្ងៃ ១៥ កើត ដោយការរាប់ថ្ងៃ ព្រោះ វៀរចាកការសៅហ្មង មានពពកជាដើម ព្រោះពេញដោយគុណសម្បត្តិនៃ រាត្រី ន