កាមសូត្រទី ១

ក្បាលទី 38 · ទំព័រ 537

កាលសត្វប្រាថ្នាកាមណា បើកាមនោះសម្រេចដល់ សត្វនោះ លុះសត្វ ( នោះ ) បានតាមប្រាថ្នាហើយ រមែង មានចិត្តប្រកបដោយបីតិដោយពិត ។ កាលបើសត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះសាបសូន្យទៅ សត្វក៏សុបសៅ ទៅ ដូចជាមុតដោយសរ ។ សត្វណា វៀរស្រឡះចាកកាម ទាំងឡាយ ដូចជាបុរសគេចនឹងក្បាលពស់ ដោយជើងរបស់ ខ្លួន សត្វនោះជាអ្នកមានសតិ ប្រព្រឹត្តកន្លងនូវតណ្ហា ជាគ្រឿង ផ្សាយទៅនេះ ក្នុងលោកបាន ។ មួយទៀត ជនណា ជាប់ជំពាក់ នឹងស្រែចម្ការ កន្លែង ប្រាក់ គោ សេះ និងបុរសជាខ្ញុំ ពួកស ្ត្រី ពួកផៅពង្ស និងកាមដ៏ច្រើន ពួកកិលេសយ៉ាងខ្សោយ រមែងគ្របសង្កត់ជននោះ អន្តរាយទាំងឡាយ ញាំញីជននោះ តពីនេះទៅ ទុក្ខនឹងជាប់ជននោះ ដូចជាទឹកហូរចូលទូកដែល បែកធ្លាយ ។ ព្រោះហេតុនោះ សត្វអ្នកមានសតិសព្វកាល គួរ វៀរចាកកាមទាំងឡាយ លុះលះកាមទាំងនោះហើយ ទើបឆ្លង អន្លង់បាន ដូចជាបុរសស្តារទូក ហើយទៅដល់ត្រើយខាងនាយ ។