គុហដ្ឋកសូត្រទី ២

ក្បាលទី 38 · ទំព័រ 544

ជនជាប់ជំពាក់ក្នុងគុហា គឺរាងកាយស្រោបដោយ កិលេសច្រើនប្រការ ធ្លាក់ចុះក្នុងមោហៈ គឺកាមគុណ ហើយ ស្ថិតនៅ ជនមានសភាពដូច្នោះ ឈ្មោះថា ឆ្ងាយអំពីវិវេក ព្រោះថា កាមទាំងឡាយក្នុងលោក បុគ្គលមិនងាយនឹងលះបាន ឡើយ ។ សត្វទាំងនោះ ជាប់ជំពាក់ដោយរសឆ្ងាញ់ក្នុងភព ព្រោះសេចក្តីប្រាថ្នាជាហេតុ អាឡោះអាល័យនូវកាមទាំងឡាយ ក្នុងអនាគតផង ក្នុងអតីតផង ប្រាថ្នានូវកាមទាំងឡាយ ជា បច្ចុប្បន្ននេះ និងអតីត អនាគត ជាសត្វរួចបានដោយក្រ មិន រួចដោយហេតុដទៃបាន ។ សត្វទាំងនោះ ជាប់ជំពាក់ ខ្វល់ខ្វាយ វង្វេងក្នុងកាមទាំងឡាយ មិនកាន់យកពុទ្ធវចនៈ តាំង នៅមាំក្នុងធម៌មិនស្មើ គឺកាយទុច្ចរិត ដល់នូវសេចក្តីទុក្ខ តែង ខ្សឹកខ្សួលថា ឱហ្ន៎ អាត្មាអញច្យុតអំពីអត្តភាពនេះ នឹងទៅ កើតក្នុងទីណាអេះ ។ ព្រោះហេតុនោះ សត្វគប្បីសិក្សាក្នុង សាសនានេះ អ្នកប្រាជគប្បីដឹងនូវកម្មនីមួយ ថាជាកម្មមិនរាប ទាបក្នុងលោក មិនគប្បីប្រព្រឹត្តធម៌មិនរាបទាប ព្រោះហេតុ នៃកម្មនោះ អ្នកប្រាជទាំងឡាយ តែងពោលនូវជីវិតនោះថា ជារបស់មានប្រមាណតិច ។ តថាគតឃើញនូវពពួកសត្វនេះ ដែលកំពុងអន្ទះអន្ទែងក្នុងលោក លុះក្នុងអំណាចតណ្ហា ក្នុង ភពទាំងឡាយ ពួកជនអ្នកថោកថយ មិនប្រាសចាកតណ្ហា ក្នុង ភពតូច ភពធំទាំងឡាយ រមែងខ្សឹកខ្សួលក្នុងមាត់នៃមច្ចុ ។ អ្នកទាំងឡាយ ចូរមើលពួកសត្វ កំពុងអន្ទះអន្ទែង ក្នុងវត្ថុជា កំណាន់ ដូចជាមច្ឆាជាតិ ដែលកំពុងអន្ទះអន្ទែង ក្នុងទីមាន ទឹកតិច មានខ្សែទឹករីងអស់ហើយ អ្នកប្រាជ្ញមិនមានសេចក្តី ប្រកាន់ លុះឃើញទោសនុ៎ះហើយ មិនគប្បីសន្សំនូវតណ្ហា គ្រឿងជាប់ជំពាក់ក្នុងភពហើយ ត្រាច់ទៅ ។