ទុដ្ឋដ្ឋកសូត្រទី ៣

ក្បាលទី 38 · ទំព័រ 555

តិរ្ថិយ ១ ពួក មានចិត្តប្រទូស្ត ពោលតិះដៀល ( ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ) មិនតែប៉ុណ្ណោះ តិរ្ថិយ ដទៃទៀត ដែលមានសេចក្តីសម្គាល់ថាមែន ក៏ពោល តិះដៀលដែរ ឯអក្កោសវាទដែលកើតហើយ មិនចូលទៅដល់ ព្រះមុនី ព្រោះហេតុនោះ ត្រូវដឹងថា ព្រះមុនីមិនមាន សសរខឿន គឺរាគាទិក្កិលេស ក្នុងសន្តានតិចតួចសោះឡើយ ។ បុគ្គលកន្លងនូវទិដ្ឋិ របស់ខ្លួនដូចម្តេចបាន បុគ្គល ត្រូវឆន្ទៈដឹកនាំហើយ តាំងនៅមាំហើយ តាមគាប់ចិត្ត ធ្វើ នូវទិដ្ឋិឲ្យពេញដោយខ្លួនឯង ដឹងយ៉ាងណា ពោលយ៉ាង នោះ ។ សត្វណា គេមិនទាន់សាកសួរ ស្រាប់តែសម្តែង ប្រាប់នូវសីល និងវត្តរបស់ខ្លួនដល់ជនដទៃ សត្វណាពោល សរសើរខ្លួនដោយខ្លួនឯង អ្នកឈ្លាសវៃទាំងឡាយ ពោល នូវវាទៈរបស់សត្វនោះ ថាជាធម៌មិនប្រសើរឡើយ ។ មួយ ទៀត ភិក្ខុអ្នកស្ងប់រម្ងាប់ហើយ មានខ្លួនរលត់ហើយ មិន ពោលអួតព្រោះសីល ( ទប់ខ្លួន ) ថាអាត្មាអញ មានសីល ដូច្នេះៗ ឬមួយធម៌ជាចំហាយ គឺរាគាទិក្កិលេស ក្នុងលោក នីមួយ មិនមានដល់ភិក្ខុណា អ្នកឈ្លាសវៃទាំងឡាយ ពោល នូវការមិនពោលអួតរបស់ភិក្ខុនោះ ថាជាធម៌ដ៏ប្រសើរ ។ ធម៌ គឺទិដ្ឋិ ៦២ ដែលបច្ច័យកំណត់តាក់តែងធ្វើខាងមុខ មិនផូរផង់ មានដល់សត្វណាមួយ ( ជាទិដ្ឋិគតិកៈ ) បុគ្គលនោះឃើញ អានិសង្សណាក្នុងខ្លួន ក៏អាស្រ័យអានិសង្សនោះ និងកុប្បបដិច្ចសន្តិទិដ្ឋិ ។ សេចក្តីប្រកាន់ទិដ្ឋិ គឺសត្វមិនងាយប្រព្រឹត្តក ន្លងបាន ព្រោះចូលចិត្តនូវទិដ្ឋិដែលខ្លួនប្រកាន់ហើយ ក្នុង ទិដ្ឋិធម៌ ៦២ ព្រោះហេតុនោះ ជនរលាស់ចោលខ្លះ កាន់ យកខ្លះនូវធម៌ គឺទិដ្ឋិ ក្នុងការប្រកាន់យកនូវទិដ្ឋិទាំងនោះ ។