បរមដ្ឋកសូត្រទី ៥
សត្វនៅត្រាំក្នុងទិដ្ឋិទាំងឡាយថា នេះប្រសើរ តែង លើក ( គោរព ) គ្រូណាថា វិសេសផុតក្នុងលោក បានពោល បង្អាប់ ពួកគ្រូទាំងអស់ដទៃ អំពីគ្រូខ្លួននោះថាថោកទាប ព្រោះ ហេតុនោះ បានជាសត្វប្រព្រឹត្តកន្លង នូវវិវាទទាំងឡាយមិនរួច ។ សត្វឃើញនូវអានិសង្សណាក្នុងខ្លួន ត្រង់អារម្មណ៍ដែលបាន ឃើញ បានឮ បានប៉ះពាល់ ឬត្រង់សីល និងវត្ត សត្វនោះ ប្រកាន់ខ្ជាប់ នូវអានិសង្សនោះ ក្នុងសក្កាយទិដ្ឋិនោះ ហើយ ឃើញនូវគ្រូដទៃទាំងអស់ថា ថោកថយ ។ សត្វអាស្រ័យគ្រូ របស់ខ្លួន ហើយឃើញគ្រូដទៃថា ថោកថយ អ្នកប្រាជទាំងឡាយ ពោលនូវការឃើញនោះថា ជាចំណងពិត ព្រោះហេតុ នោះ ភិក្ខុមិនគប្បីអាស្រ័យអារម្មណ៍ ដែលបានឃើញ បានឮ បានប៉ះពាល់ ឬសីល និងវត្តឡើយ ។ ភិក្ខុមិនគប្បីធ្វើទិដ្ឋិ ឲ្យ កើតឡើងក្នុងលោកដោយញាណ ឬដោយសីល និងវត្តទេ មិន គប្បីប្រៀបធៀបោខ្លួនថា អាត្មាអញជាអ្នកស្មើ ( នឹងគេ ) ទេ មិនគប្បីសម្គាល់ខ្លួនថា អាត្មាអញជាអ្នកថោកថយទេ ឬថា អាត្មាអញជាអ្នកវិសេសជាងគេទេ ។ កាលភិក្ខុនោះ លះបង់ នូវអត្តទិដ្ឋិហើយ មិនប្រកាន់មាំ ទាំងមិនសន្សំនូវនិស្ស័យ ក្នុង ញាណ កាលបើសត្វបែកផ្សេងគ្នា ភិក្ខុនោះ ក៏មិនប្រព្រឹត្តជា ពួក ភិក្ខុនោះ មិនត្រឡប់មកកាន់ទិដ្ឋិនីមួយទេ ។ ព្រះខីណាស្រពណា មិនមានតណ្ហា ដើម្បីនឹងកើតរឿយៗ ក្នុងលោកនេះ ឬលោកខាងមុខ ត្រង់ទីបំផុតទាំងពីរទៀតទេ ព្រះខីណាស្រព ណា មិនមានទីអាស្រ័យនៅនីមួយឡើយ ព្រះខីណាស្រពនោះ ( មិនមាន ) សេចក្តីប្រកាន់ ព្រោះពិចារណាឃើញ ក្នុងពួក ទិដ្ឋិធម៌ទាំងឡាយ សូម្បីសញ្ញាតិចតួច ដែលកំណត់ក្នុងអារម្មណ៍ បានឃើញ បានឮ បានប៉ះពាល់ក្នុងលោកនេះ របស់ ព្រះខីណាស្រពនោះ ក៏មិនមានឡើយ បុគ្គលណាគប្បីកំណត់ នូវខី