អដ្ឋកថា បរមដ្ឋកសូត្រទី ៥
ក្នុងបរមដ្ឋកសូត្រទី ៥ មានពាក្យផ្តើមថា បរមន្តិ ទិដ្ឋីសុ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូច្នេះ បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី ពួកតិរ្ថិយ ផ្សេងៗ ប្រជុំគ្នាសម្តែងទិដ្ឋិរេងោៗ ខ្លួនថា វត្ថុនេះក្រៃលែង កើតនូវការប្រកែក គ្នា ហើយនាំគ្នាទៅក្រាបទូលព្រះរាជាៗ ឲ្យប្រជុំមនុស្សភ្នែកខ្វាក់អំពីកំណើត ជាច្រើន ហើយត្រាស់ថា ចូរពួកអ្នកយកដំរីមកឲ្យមនុស្សទាំងនេះមើល ។ ពួករាជបុរសឲ្យមនុស្សភ្នែកខ្វាក់ប្រជុំហើយ ប្រាប់ថា ចូរលាដៃទៅខាងមុខ ហើយស្ទាបមើល ។ ពួកមនុស្សភ្នែកខ្វាក់ទាំងនោះ ស្ទាបអវ័យវៈរបស់ដំរី ម្នាក់មួយចំណែក ។ ព្រះរាជាត្រាស់សួរថា នែអ្នក ដំរីដូចអ្វី បុរសដែល ស្ទាបប្រមោយ ក៏ទូលថា ដូចយាមនង្គ័ល ។ ពួកដែលស្ទាបភ្លុក ក៏ជេរបុរស ម្នាក់នោះ ពោលថា នែអ្នក កុំនិយាយកុហកចំពោះព្រះភក្ត្រព្រះរាជា ហើយ ក្រាបទូលថា ដំរី ដូចតម្ពក់ដែលភ្ជាប់នឹងជញ្ជាំង ។ ព្រះរាជាទ្រង់ស្តាប់ពាក្យ ទាំងអស់ហើយ ទើបទ្រង់បញ្ជូនពួកតិរ្ថិយត្រឡប់ទៅ ដោយព្រះតម្រាស់ថា លទ្ធិរបស់ពួកអ្នកក៏មានសភាពដូច្នេះឯង ភិក្ខុកាន់យកបិណ្ឌបាតជាវត្តមួយរូប ដឹងរឿងនោះហើយ ទើបទៅក្រាបទូលព្រះមានព្រះភាគ ព្រះមានព្រះភាគទ្រង់ កាន់យករឿងនោះជាហេតុ ទើបត្រាស់ហៅភិក្ខុទាំងឡាយមក ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មនុស្សខ្វាក់អំពីកំណើត មិនស្គាល់ដំរី ស្ទាបអវ័យវៈមួយ