ជរាសូត្រទី ៦
ជីវិតនេះ មានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយ អំពី ១០០ ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ ឆ្នាំ សត្វនោះនឹង ស្លាប់ដោយជរាជាប្រាកដ ។ ជនទាំងឡាយតែងសោក ព្រោះ វត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ថា ជារបស់ ទៀងទាត់ មិនមានឡើយ ជីវិតនេះ មានការព្រាត់ប្រាសចាក របស់ដែលមានជាធម្មតា អ្នកប្រាជលុះឃើញដូច្នេះហើយ រមែង មិននៅគ្រប់គ្រងផ្ទះឡើយ ។ បុរសសម្គាល់របស់ណាថា នេះ ជារបស់អញ រមែងលះរបស់នោះ ដោយមរណៈ ឯអ្នកប្រាជ រាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទោសនុ៎ះហើយ មិន បង្អោន ( ចិត្ត ) ទៅ ដើម្បីសេចក្តីប្រកាន់ថា របស់យើង ឡើយ ។ បុរសអ្នកភាក់ ( ពីដេក ) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយា ទៅកាន់លោកខាងមុខ ក៏យ៉ាងនោះដែរ ។ ជនទាំងនោះដែល គេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោក នេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ ។ ពួកសត្វ មានសេចក្តីលោភ តែងមិនលះបង់នូវសេចក្តីសោក ខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះ ហេតុនោះ អ្នកប្រាជទាំងឡាយ ដែលឃើញព្រះនិព្វានថា ជាទី ក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន ។ ភិក្ខុណា មិនសម្តែងខ្លួនក្នុងភព ( ថ្មីទៀត ) អ្នកប្រាជទាំងឡាយ ហៅ អំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកភប់ប្រសព្វ អាសនៈស្ងាត់ ថាជាសភាពសមរម្យហើយ ។ អ្នកប្រាជ្ញមិន បានអាស្រ័យក្នុងអាយតនៈទាំងអស់ឡើយ មិនធ្វើសត្វ និង សង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វ និងសង្ខារ ឲ្យមិន ជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិន ជាប់ក្នុងសន្តានរបស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក