តិស្សមេត្តេយ្យសូត្រទី ៧
ព្រះតិស្សមេត្តេយ្យដ៏មានអាយុ ( អារាធនាថា ) បពិត្រព្រះអង្គនិទ៌ុក្ខ សូមព្រះអង្គសម្តែងសេចក្តីចង្ហៀតចង្អល់ របស់បុគ្គល អ្នកប្រកបមេថុនធម្មរឿយៗ យើងខ្ញុំបានស្តាប់ ពាក្យប្រដៅព្រះអង្គហើយ នឹងសិក្សានូវវិវេកទាំងឡាយ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យ ) បុគ្គលអ្នក ប្រកបមេថុនរឿយៗ រមែងភ្លេចពាក្យប្រដៅផង ប្រតិបត្តិខុសផង ការប្រព្រឹត្តខុសនុ៎ះ ជាអំពើមិនប្រសើរចំពោះបុគ្គលនោះទេ ។ បុគ្គលណា ប្រព្រឹត្តម្នាក់ឯង គឺទ្រង់ភេទបព្វជិត ក្នុងកាលពី មុន ( លុះខាងក្រោយ ) ត្រឡប់សេពមេថុនធម្មវិញ អ្នក ប្រាជហៅបុគ្គលនោះ ថាជាបុថុជ្ជន អ្នកថោកថយក្នុងលោក ដូចជាយានលឿនទៅ ដូច្នោះឯង ។ យស និងសេចក្តី សរសើរណា ក្នុងកាលពីមុន យស និងសេចក្តីសរសើរនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ បុគ្គលឃើញការចម្រីន និងការសាបសូន្យយស សរសើរនុ៎ះហើយ គប្បីសិក្សាដើម្បី លះបង់នូវមេថុនធម្មចេញ ។ បុគ្គលនោះ ត្រូវសង្កប្បទាំងឡាយគ្របសង្កត់ហើយ រមែងជ្រប់នៅដូចមនុស្សកំព្រា បុគ្គល បែបនោះ ឮពាក្យជនដទៃហើយ រមែងអេនោខ្មាស ។ មួយទៀត បុគ្គលនោះ ត្រូវវាទៈអ្នកដទៃដាស់តឿនហើយ រមែងធ្វើគ្រឿង សស្រ្តា គឺមុសាវាទ សេចក្តីសាំញ៉ាំធំនោះឯង របស់បុគ្គល នោះ រមែងធ្លាក់ចុះកាន់មុសាវាទ ។ បុគ្គលដែលគេដឹងសុសសាយថាជាបណ្ឌិត តាំងផ្តើមការប្រព្រឹត្តម្នាក់ឯង លុះកាលខាងក្រោយ មក បែរទៅជាប្រកបក្នុងមេថុនធម្មវិញ បណ្ឌិតនោះ នឹងសៅហ្មងដូចជនពាលដែរ ។ អ្នកប្រាជ លុះជ្រាបទោសនុ៎ះ ហើយ គួរធ្វើនូវការប្រព្រឹត្តម្នាក់ឯង ឲ្យមាំក្នុងសាសនានេះ ទាំងមុនទាំងក្រោយ កុំគប្បីសេពនូវមេថុនឡើយ ។