បសូរសូត្រទី ៨
ពួកសមណព្រាហ្មណ៍ដទៃ ក្នុងលោកនេះ តែង ពោលសរសើរថា បរិសុទ្ធ ( សំដៅទិដ្ឋិរបស់ខ្លួន ) តែមិន ពោលថា បរិសុទ្ធចំពោះលទ្ធិដទៃ ( ក្រៅអំពីគ្រូរបស់ខ្លួន ) សមណព្រាហ្មណ៍ជាច្រើន អាស្រ័យនឹងលទ្ធិណា តែងសរសើរ ថាល្អក្នុងលទ្ធិនោះ តាំងនៅក្នុងបច្ចេកសច្ចៈ ( សេចក្តីពិតដោយឡែក ) ។ សមណព្រាហ្មណ៍ទាំងនោះ ប្រាថ្នានូវវាទៈ ចូលទៅ កាន់បរិស័ទហើយ ទាំង ២ នាក់ឃើញគ្នានិងគ្នា ថាជា ពាលទាំងអស់ សមណព្រាហ្មណ៍ទាំងនោះ អាស្រ័យនឹងគ្រូ ដទៃ ក៏ពោលជម្លោះ ប្រាថ្នានូវការសរសើរ ក៏សម្គាល់ថា យើងវាងវៃក្នុងវាទៈ ។ បុគ្គលអ្នកខ្វល់ខ្វាយក្នុងការនិយាយ ជជែក ប្រាថ្នានូវការសរសើរក្នុងកណ្តាលបរិស័ទ រមែងទញ់ តុះ និងជាបុគ្គលអេនោខ្មាសក្នុងវាទៈ ( របស់ខ្លួន ) ដែលគេ ផាត់ចោល បុគ្គលស្វែងរកទោសនោះ រមែងខឹងព្រោះពាក្យ និន្ទា ។ អ្នកពិចារណានូវបញ្ញាទាំងឡាយ ពោលនូវវាទៈ របស់បុគ្គលនោះ ថាជាវាទៈថោកទាប ថាគេផាត់ចោលហើយ បុគ្គលអ្នកមានវាទៈថោកទាប តែងខ្សឹកខ្សួល សោក ថ្ងូរថា អ្នកនោះកន្លងអាត្មាអញ ( ដោយវាទៈ ) ។ វិវាទទាំងនុ៎ះ កើតឡើងក្នុងពួកសមណៈ សភាពត្រេកអរ និងការអាក់អន់ ចិត្ត រមែងកើតឡើងព្រោះវាទៈទាំងនុ៎ះ អ្នកប្រាជឃើញទោស នុ៎ះហើយ គប្បីចៀសវាងនូវជម្លោះចេញ ប្រយោជន៍ជនដទៃ អំពីការសរសើរ និងលាភមិនមានឡើយ ។ មួយទៀត បុគ្គល ដែលគេសរសើរក្នុងរឿងនោះហើយ ក៏ពោលនូវវាទៈ ( របស់ ខ្លួន ) ក្នុងកណ្តាលបរិស័ទ បុគ្គលនោះរីករាយផង ឡើងជោរ ផង ព្រោះសម្រេចប្រយោជន៍ គឺជ័យជម្នះដូចចិត្ត ។