អដ្ឋកថា បសូរសូត្រទី ៨

ក្បាលទី 38 · ទំព័រ 604

ក្នុងបសូរសូត្រទី ៨ មានពាក្យផ្តើមថា ឥធេវ សុទ្ធី ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅ បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី បរិព្វាជក ឈ្មោះបសូរៈ ជាអ្នកមានវាទៈល្បីខាងវោហារ គាត់ពោលថា ក្នុងជម្ពូទ្វីប ទាំងមូល យើងជាបុគ្គលក្រៃលែងដោយវាទៈ ព្រោះដូច្នោះ ដើមព្រីងប្រាកដ ដល់ជម្ពូទ្វីប យ៉ាងណា យើងក៏ដូច្នោះ ទើបយកមែកព្រីងធ្វើជាទង់ ធ្វើឲ្យ អ្នកលើកវាទៈខ្លាចរអាពេញជម្ពូទ្វីប មកដល់ក្រុងសាវត្ថីដោយលំដាប់ ពូក ពំនូកខ្សាច់ត្រង់ទ្វារនគរ ដោតមែកព្រីងលើគំនរខ្សាច់នោះ ពោលថា អ្នកណា អាចលើកវាទៈជាមួយយើង បុគ្គលនោះ ចូរកាច់បំបាក់មែកព្រីងនេះ ហើយចូលទៅកាន់នគរ ។ មហាជនបានឈរចោមរោមទីនោះ ។ សម័យនោះ ព្រះសារីបុត្តធ្វើកិច្ចស្រេចហើយ ចេញអំពីក្រុងសាវត្ថី ឃើញមែកព្រីងនោះ ក៏សួរក្មេងៗ ទាំងឡាយថា នេះជាអ្វីហ្ន៎ ពួកក្មេងប្រាប់ រឿងរ៉ាវទាំងអស់ឲ្យព្រះថេរៈជ្រាប ព្រះថេរៈពោលថា បើដូច្នោះ ចូរពួកអ្នក ដកមែកឈើនោះ ហើយជាន់បំបាក់ចុះ ហើយចូរពួកអ្នកប្រាប់បុរសនោះថា បើត្រូវការលើកវាទៈ ចូរទៅកាន់វិហារ ដូច្នេះ ។ បរិព្វាជកត្រាច់បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក៏ដើរត្រឡប់ ឃើញមែកឈើត្រូវដក ហើយកាច់ ចោល ទើបសួរថា នេះជាកម្មរបស់អ្នកណា កាលបានឮថា ព្រះសារីបុត្ត ជាពុទ្ធសាវ័កឲ្យក្មេងធ្វើ គាត់ត្រេកអរថា ថ្ងៃនេះ ពួកបណ្ឌិតនឹងបានឃើញ ការឈ្នះរបស់អញ និងការបរាជ័យរបស់សមណៈ ទើបចូលទៅកាន់ក្រុង សាវត្ថី ដើម្បីនាំមនុស្សមកជាសាក្សីក្នុងការល្បងបព្ញា ទើបត្រាច់ប្រកាស តាមផ្លូវបែកជា ៤ ថា អ្នកទាំងឡាយបំណងនឹងស្តាប់ការមុតស្រួចដោយ បញ្