បុរាភេទសូត្រទី ១០
( ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា ) បុគ្គល អ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គ ត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោតម ព្រះអង្គដែល ខ្ញុំសួរហើយ សូមប្រាប់នូវឧត្តមជននោះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) មុននឹងបែកធ្លាយរាងកាយ ទៅ បុគ្គលណាប្រាសចាកតណ្ហា មិនអាស្រ័យនូវកាល ខាងដើម និងទីបំផុត គឺកាលជាអតីត និងអនាគត ជាបុគ្គល ដែលអ្នកប្រាជមិនគប្បីពោលថា ជាអ្នកត្រេកអរក្នុងបច្ចុប្បន្ន ការធ្វើ នូវតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាននៃបុគ្គលនោះ មិនមានឡើយ ។ បុគ្គលនោះឯងមិនក្រោធ មិនតក់ស្លុត មិនពោលអួត មិនរពឹស ជាអ្នកពោលដោយបញ្ញា មិនរាយមាយ សង្រួមដោយវាចា ជា អ្នកប្រាជ្ញ ។ បុគ្គលមិនមានតណ្ហាក្នុងអារម្មណ៍ជាអនាគត មិន សោកស្តាយនូវអារម្មណ៍អតីត ជាអ្នកឃើញសេចក្តីស្ងប់ស្ងាត់ ក្នុងផស្សៈទាំងឡាយ មិនបង្អោនចិត្តទៅក្នុងមិច្ឆាទិដ្ឋិទាំងឡាយ ជាអ្នកពួនសម្ងំ មិនបំភ័ន្តគេ មិនមានសេចក្តីប្រាថ្នាជាប្រក្រតី មិនមានសេចក្តីកំណាញ់ មិនឃ្នើសឃ្នង ជាបុគ្គលដែលគេមិន ស្អប់ខ្ពើម ជាអ្នកមិនប្រកបក្នុងការញុះញង់ មិននឹកនាទៅរកវត្ថុ ជាទីត្រេកអរ មិនប្រកបក្នុងការមើលងាយគេ ជាអ្នកមានការងារ ល្អិតល្អ មានបដិភាណ មិនជឿអ្នកដទៃ មិនត្រេកអរ មិន សិក្សាព្រោះប្រាថ្នាលាភ មិនក្រេវក្រោធព្រោះមិនមានលាភ ជា អ្នកមិនខឹង មិនជាប់ចិត្តក្នុងរសព្រោះតណ្ហា ជាបុគ្គលមាន ឧបេក្ខា មានស្មារតីសព្វពេល មិនសម្គាល់ថា ស្មើនឹងគេក្នុង លោក មិនលើកខ្លួនថាវិសេសជាងគេ មិនដាក់ខ្លួនថា ថោក ទាបជាងគេ កិលេសគ្រឿងពុះពោរ មិនមានដល់បុគ្គលនោះ ឡើយ បុគ្គលណា មិនមាននិស្សយធម៌ គឺតណ្ហា និងទិដ្ឋិក្តី បុគ្គលណា ដឹងនូវធម