កលហវិវាទសូត្រទី ១១

ក្បាលទី 38 · ទំព័រ 639

( ព្រះពុទ្ធនិម្មិតត្រាស់សួរព្រះសម្ពុទ្ធថា បពិត្រ ព្រះអង្គ ) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការ សោកស្តាយ និងសេចក្តីកំណាញ់ ការប្រកាន់ ការមើលងាយ និងការញុះញង់កើតមកអំពីណា កិលេសធម៌ទាំងនោះបណ្តាល មកអំពីណា សូមព្រះអង្គសម្តែងសេចក្តីនោះឲ្យទាន ។ ( ព្រះ សម្ពុទ្ធទ្រង់ត្រាស់ថា ) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និងសេចក្តីកំណាញ់ ការប្រកាន់ ការមើលងាយ និងការញុះញង់កើតមកអំពីរបស់ជាទីស្រឡាញ់ ឯ កិលេសធម៌ មានការឈ្លោះ និងការជជែកគ្នា ( ជាដើម ) ប្រកបក្នុងសេចក្តីកំណាញ់ កាលបើសេចក្តីទាស់ទែងគ្នាកើតឡើង ហើយ ពាក្យញុះញង់ក៏កើតឡើងដែរ ។ ( ព្រះពុទ្ធនិម្មិត សួរថា ) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈរបស់ពួកសត្វ ដែលត្រូវលោភៈគ្របសង្កត់ រង្គាត់ទៅក្នុងលោក កើតមកអំពី អ្វី សេចក្តីបុនប៉ង និងការសម្រេច ( នៃសេចក្តីបុនប៉ង ) និង ធម៌ដែលមានក្នុងបរលោករបស់សត្វ កើតមកអំពីអ្វី ។ ( ព្រះ សម្ពុទ្ធទ្រង់ត្រាស់ថា ) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈ របស់ពួកសត្វ ដែលត្រូវលោភៈគ្របសង្កត់ កើតមកអំពីឆន្ទៈ សេចក្តីបុនប៉ង និងការសម្រេច ( នៃសេចក្តីបុនប៉ង ) និងធម៌ ដែលមានក្នុងបរលោករបស់ពួកសត្វ ក៏កើតអំពីឆន្ទៈនេះដែរ ។ ( ព្រះពុទ្ធនិម្មិតសួរថា ) ឆន្ទៈក្នុងលោក កើតមកអំពីអ្វី មួយ ទៀត វិនិច្ឆ័យ ( ការចូលចិត្តក្នុងតណ្ហា និងទិដ្ឋិ ) កើតមក អំពីអ្វី ការក្រេវក្រោធ ការនិយាយមោសា និងសេចក្តីសង្ស័យ ឬអកុសលធម៌ទាំងឡាយដែល ( ប្រកបដោយការក្រេវក្រោធ ជាដើម ) តើព្រះសមណៈសម្តែងហើយថា កើតអំពីអ្វី ។