ចូឡវិយូហសូត្រទី ១២
( ព្រះពុទ្ធនិម្មិតត្រាស់សួរព្រះសម្ពុទ្ធថា ) សមណព្រាហ្មណ៍ទាំងឡាយ កាលដំអក់នៅក្នុងទិដ្ឋិ ( សេចក្តីយល់ឃើញ ) របស់ខ្លួនៗ រមែងប្រកាន់មាំ ប្តេជ្ញាថាខ្លួនជាអ្នកឆ្លៀវ ឆ្លាស ( ក្នុងទិដ្ឋិនោះ ) ហើយនិយាយផ្សេងៗ គ្នា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះឈ្មោះថា ដឹងនូវធម៌ពិត បុគ្គលណា បដិសេធធម៌នេះ បុគ្គលនោះឈ្មោះថា មិនមានគុណបរិបូណ៌ ឡើយ ។ លុះសមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់មាំយ៉ាង នេះហើយ តែងទាស់ទែងគ្នា ទាំងពោលតិះដៀលថា បុគ្គល ដទៃៗ ជាបុគ្គលពាល ជាបុគ្គលមិនឈ្លាសវៃ វាទៈរបស់ សមណព្រាហ្មណ៍ទាំងឡាយនេះ បែបណា ជាវាទៈពិត ព្រោះ សមព្រាហ្មណ៍ទាំងនេះ ជាអ្នកពោលលើកខ្លួនថាឆ្លៀវឆ្លាស ។ ( ព្រះសម្ពុទ្ធត្រាស់ថា ) សមណព្រាហ្មណ៍ កាលបើមិនយល់ឃើញ នូវធម៌របស់ជនដទៃ ឈ្មោះថា ជាបុគ្គលពាល ជាបុគ្គល ថោកទាប មានប្រាជ្ញាទន់ទាប សមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែ ជាបុគ្គលពាល មានប្រាជ្ញាថោកទាប ឈ្មោះថា សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកដំអក់នៅក្នុងទិដ្ឋិ ។ មួយទៀត បើ សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកផូរផង់ក្នុងទិដ្ឋិរបស់ខ្លួន ជា អ្នកមានប្រាជ្ញាដ៏បរិសុទ្ធ ជាអ្នកឈ្លាសវៃ ជាអ្នកមានប្រាជ្ញា បណ្តាសមណព្រាហ្មណ៍ទាំងនោះ រកអ្នកណាមួយ មានប្រាជ្ញា ថោកទាបគ្មានទេ ព្រោះថា សមណព្រាហ្មណ៍ទាំងនោះ មាន ទិដ្ឋិស្មើៗ គ្នា ។ ជនទាំងឡាយ ( អ្នកធ្វើនូវជម្លោះ ) ផ្ទឹមគ្នា ជាគូៗ បានពោលសង្កត់សង្កិននូវគ្នានិងគ្នាដោយពាក្យណាថា អ្នកនេះ ជាបុគ្គលពាលដូច្នេះ តថាគតមិនបានពោលនូវពាក្យ នុ៎ះថា ជាពាក្យពិតឡើយ ព្រោះថា ជនទាំងនោះ បានធ្វើនូវ សេចក្តីយល់ឃើញរបស់ខ្លួនៗ ថាជារបស់ពិត ព្រោះហេតុ នោះ បានជាជនទាំងនោះ ដុតកម្តៅបុគ្គលដទៃដោយពាក្យថា បុ