អដ្ឋកថា ចូឡវិយូហសូត្រទី ១២

ក្បាលទី 38 · ទំព័រ 657

ក្នុងចូឡវិយូហសូត្រទី ១២ មានពាក្យផ្តើមថា សកំ សកំ ទិដ្ឋិបរិព្វសានា ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្ថិដូចតទៅក្នុង មហាសម័យនោះឯង ព្រះមានព្រះភាគត្រាស់ព្រះសូត្រនេះ ក៏ដើម្បី ប្រកាសសេចក្តីនោះ ដល់ទេវតាពួកខ្លះ ដែលមានចិត្តកើតឡើងហើយថា បុគ្គលកាន់យកទិដ្ឋិទាំងនេះ ពោលថា អញជាបុគ្គលល្អ អះអាងក្នុងទិដ្ឋិរបស់ ខ្លួនបុណ្ណោះ ឬថា ទទួលយកទិដ្ឋិដទៃផងដែរ ទើបឲ្យពុទ្ធនិម្មិតសួរទ្រង់ដោយ ន័យមុននោះឯង ។ ក្នុងសូត្រនោះ ២ គាថាខាងដើម ជាគាថាសួរនោះឯង ។ ក្នុងគាថា ទាំងនោះ គាថាថា សកំ សកំ ទិដ្ឋិបរិព្វសានា បានដល់ ប្រកាន់មាំក្នុង ទិដ្ឋិរេងោៗ ខ្លួន ។ បទថា វិគ្គយ្ញ នានា កុសលា វទន្តិ បានដល់ ប្រកាន់ មាំនូវទិដ្ឋិយ៉ាងខ្លាំងក្លា ហើយប្តេជ្ញាថា យើងជាអ្នកឈ្លាសក្នុងទិដ្ឋិនោះ និយាយ ច្រើន មិនពោលត្រឹមតែម្តង ។ បទថា យោ ឯវំ ជានាតិ ស វេទិ ធម្មំ ឥទំ បដិក្កោសមកេវលី សោ សេចក្តីថា បុគ្គលណាដឹងយ៉ាងនេះ សំដៅដល់ ទិដ្ឋិនោះ បុគ្គលនោះ ឈ្មោះថា ជាអ្នកដឹងនូវទិដ្ឋិ បុគ្គលនោះ ឈ្មោះថា ដឹង ធម៌ គឺទិដ្ឋិ ជំទាស់នូវធម៌ គឺទិដ្ឋិនេះ បណ្ឌិតពោលថា បុគ្គលនេះ ជាបុគ្គល អាក្រក់ ។ បទថា ពាលោ គឺជាបុគ្គលពាល ។ បទថា អកុសលោ គឺ បុគ្គលមិនឈ្លាស ។ គាថាទៀត ជាគាថាឆ្លើយ ។ គាថាទាំងនោះ ប្រមូលភាពដែល ពោលហើយ ដោយកន្លះគាថាមុន ដោយកន្លះគាថាក្រោយ ។ ព្រះសូត្រនេះ បានឈ្មោះថា ចូឡពយូហៈ ព្រោះមានសេចក្តីតិចជាងសូត្រតទៅ ដោយការប្រមូល នោះ ។ ក្នុងបទទាំងនោះ បទថា បរស្ស ចេ ធម្មំ បានដល់ ការឃើញរបស់អ្នកដទៃ ។ បទថា សព្វេវ ពាលា អធិប្បាយថា កាលបើដូច្នេះ បុគ្គលទាំងអ