អដ្ឋកថា មហាវិយូហសូត្រទី ១៣

ក្បាលទី 38 · ទំព័រ 669

ក្នុងមហាវិយូហសូត្រទី ១៣ មានពាក្យផ្តើមថា យេ កេចិមេ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ ក្នុងមហាសម័យនោះដូចគ្នា ព្រះមានព្រះភាគត្រាស់ព្រះសូត្រនេះ ពួក ទេវតាពួកខ្លះ មានចិត្តកើតឡើងថា បុគ្គលទាំងនេះ ប្រកាន់មាំក្នុងទិដ្ឋិ រមែង បានទទួលការនិន្ទាតែម្យ៉ាងឬហ្ម្ ឬបានទទួលការសរសើរផងដែរ អំពីសំណាក់ វិញ្ញូជនទាំងឡាយ ព្រះមានព្រះភាគ ក៏ត្រាស់ព្រះសូត្រនេះ ដើម្បីធ្វើឲ្យជាក់ច្បាស់ ក្នុងរឿងនោះ ទ្រង់ឲ្យពុទ្ធនិម្មិតសួរទ្រង់ដោយន័យមុននោះឯង ។ ក្នុងបទទាំងនោះ បទថា អន្វានយន្តិ បានដល់ នាំមករឿយៗ គឺនាំមក រឿយៗ ។ ព្រោះបុគ្គលមានវាទៈជាម្ចាស់លទ្ធិទាំងនោះ ពោលថា វត្ថុនេះ បុណ្ណោះពិត ជួនកាល ក៏បាននូវការសរសើរខ្លះ ផលនៃវាទៈដែលបានដល់ ការសរសើរនោះតិចតួចណាស់ មិនអាចស្ងប់រាគៈជាដើមបាន នឹងពោលថ្វី ដល់ផលនៃការនិន្ទាទី ២ ដូច្នោះ កាលព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តី នេះ ទើបត្រាស់គាថានេះឆ្លើយជាបឋមថា ទុវេ វិវាទស្ស ផលានិ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ទុវេ វិវាទស្ស ផលានិ បានដល់ ការនិន្ទានិ ងការសរសើរ ឬបានដល់ ការឈ្នះ និងការចាញ់ជាដើម ដែលជាចំណែក ពួកតែមួយជាមួយការសរសើរ និងការនិន្ទានោះ ។ បទថា ឯតម្បិ ទិស្វា សេចក្តីថា ឃើញនូវទោសក្នុងផលនៃវិវាទ យ៉ាងនេះថា ការនិន្ទាដែលជាវត្ថុមិនគួរប្រាថ្នា ការសរសើរ មិនអាចនាំទៅកាន់ ការស្ងប់ ។ បទថា ខេមាភិបស្សំ អវិវាទភូមឹ បានដល់ ឃើញនិព្វាន ដែលជាភូមិនៃការមិនទាស់ទែងថា ជាធម៌ក្សេម ។ កាលមិនវិវាទយ៉ាងនេះ គប្បីជ្រាបគាថាជាបន្តថា យា កាចិមា ដូច្នេះជាដើម ។