សារីបុត្តសូត្រទី ១៦

ក្បាលទី 38 · ទំព័រ 703

( ព្រះសារីបុត្តដ៏មានអាយុ បានពោលថា ) ព្រះមាន ព្រះភាគជាសាស្តាចារ្យ ព្រះអង្គចុះចាកតុសិត មកជាគណាចារ្យ ព្រះអង្គមានព្រះវាចាពីរោះយ៉ាងនេះ ខ្ញុំព្រះអង្គមិនដែលឃើញ មិនដែលឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនអំពីកាលដែល ព្រះអង្គស្តេចចុះមកកាន់ក្រុងសង្កស្សៈសោះឡើយ ។ ព្រះសាស្តា ព្រះអង្គមានចក្ខុ ( ដ៏ឧត្តម ) រមែងប្រាកដដល់មនុស្សលោក ព្រមទាំងទេវលោក ព្រះអង្គជាបុគ្គលឯក បានបន្ទោបង់នូវងងឹត ទាំងអស់ ហើយបានលុះធម៌ដ៏វិសេស ដែលជាទីត្រេកអរ ។ ខ្ញុំ ព្រះអង្គ មានសេចក្តីត្រូវការនឹងសួរប្រស្នា ដើម្បីសាវ័កទាំងឡាយ ច្រើននាក់ ទើបមកគាល់ព្រះអង្គ ជាព្រះពុទ្ធ មានសន្តានបរិសុទ្ធ ប្រាសចាកតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ ព្រះអង្គជាបុគ្គលមិន ញាប់ញ័រ ជាបុគ្គលមិនកុហក ជាគណាចារ្យ ស្តេចមកក្នុងក្រុង សង្កស្សៈនេះ កាលបើភិក្ខុខ្ពើម ( អំពីជាតិជាដើម ) ជាអ្នកគប់ រកនូវសេនាសនៈស្ងាត់ក្តី នៅទីជិតនៃដើមឈើក្តី នៅព្រៃស្មសាន ក្តី ឬជាអ្នកនៅអាស្រ័យ ក្នុងល្អាងភ្នំទាំងឡាយក្តី ភិក្ខុកាលនៅក្នុង សេនាសនៈស្ងាត់ ប្រាសចាកសំឡេងគឹកកង មិនគប្បីញាប់ញ័រ ដោយហេតុគួរឲ្យភ័យណា ហេតុគួរឲ្យភ័យក្នុងសេនាសនៈ ថោកទាប និងឧត្តមនោះ មានប៉ុន្មាន ភិក្ខុនៅក្នុងសេនាសនៈស្ងាត់ គប្បីគ្របសង្កត់សេចក្តីអន្តរាយទាំងឡាយណា សេចក្តីអន្តរាយ ទាំងឡាយនោះ មានប៉ុន្មាន ដែលនឹងមានដល់ភិក្ខុ កាលទៅកាន់ ទិស ដែលគេមិនធ្លាប់ទៅ គឺព្រះនិព្វាន ក្នុងលោកនេះ ។ ពាក្យ ពេចន៍របស់ភិក្ខុ អ្នកមានខ្លួនបញ្ជូនទៅ គឺជាអ្នកមានព្យាយាម តឹងតែង តើដូចម្តេច គោចរទាំងឡាយក្នុងលោកនេះ របស់លោក តើដូចម្តេច សីល និងវត្តទាំងឡាយរបស់លោក តើដូចម្តេច ភិក្ខុ នោះគប្ប