អដ្ឋកថា សារីបុត្តសូត្រទី ១៦
ក្នុងសារីបុត្តសូត្រទី ១៦ មានពាក្យផ្តើមថា ន មេ ទិដ្ឋោ ដូច្នេះ លោកពោលថា ថេរប្បញ្ញសូត្រក៏មាន ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ អត្ថុប្បត្តិហេតុនៃសូត្រនេះ ផ្តើមតាំងអំពីសេដ្ឋីអ្នកក្រុងរាជគ្រឹះ បានពក នៃដើមចន្ទន៍ក្រហម ហើយយកពកចន្ទន៍ក្រហមធ្វើជាបាត្រ លើកឡើងព្យួរលើ អាកាស ព្រះបិណ្ឌោលភារទ្វាជត្ថេរ យកបាត្រទៅដោយឫទ្ធិ ការហាមសាវ័ក ទាំងឡាយសម្តែងឫទ្ធិ ព្រោះរឿងនោះ ពួកតិរ្ថិយបំណងនឹងធ្វើបាដិហារ្យជាមួយនឹង ព្រះមានព្រះភាគ ។ ការធ្វើបាដិហារ្យ ការយាងទៅក្រុងសាវត្ថីរបស់ ព្រះមានព្រះភាគ ការដើរតាមរបស់ពួកតិរ្ថិយ ការចូលគាល់ព្រះពុទ្ធរបស់ព្រះបាទ បសេនទិ ក្នុងក្រុងសាវត្ថី ការកើតឡើងនៃដើមគណ្ឌម្ពព្រឹក្ស ការឃាត់ប រិស័ទ ៤ សម្តែងបាដិហារ្យដើម្បីឈ្នះតិរ្ថិយ ការធ្វើយមកប្បាដិហារ្យ ការ យាងទៅតាវត្តិង្សភពរបស់ព្រះមានព្រះភាគ ក្រោយអំពីធ្វើបាដិហារ្យហើយ ការសម្តែងធម៌អស់ ៣ ខែ ក្នុងតាវត្តិង្សនោះ និងការយាងចុះមកអំពីទេវលោក ត្រង់សង្កស្សនគរ ជាមួយព្រះមហាមោគ្គល្លានត្ថេរ រឿងទាំងនេះ រួមទាំង ជាតកដំបូង រហូតដល់ព្រះមានព្រះភាគបានទទួលការបូជាអំពីពួកទេវតា ក្នុង ម៉ឺនចក្កវាឡ ហើយយាងចុះកាន់ត្រង់សង្កស្សនគរ ដោយជណ្តើរកែវ ដែល ជាជណ្តើរកណ្តាល ទ្រង់ឈរត្រង់ជើងជណ្តើរ បានពោលហើយ ក្នុងគាថា ធម្មបទ ដោយប្រការដូច្នេះ ។