ប រា យ ន វ គ្គ វត្ថុកថា
ស ុត្ត ន្ត បិ ដ ក ( ព្រះអានន្ទដ៏មានអាយុ បានលើករឿងនេះ មកកាន់ ទីប្រជុំ ក្នុងកាលធ្វើសង្គាយនាថា ព្រាហ្មណ៍ឈ្មោះពាវរី ) ជា អ្នកដល់នូវត្រើយនៃមន្ត ប្រាថ្នានូវភាពជាអ្នកមិនកង្វល់ បានចេញ អំពីបុរីនៃដែនកោសល ជាបុរីដ៏សប្បាយរីករាយ ទៅកាន់ទក្ខិណាបថជនបទ ។ ពាវរីព្រាហ្មណ៍នោះ នៅអាស្រ័យទៀបច្រាំង ស្ទឹងគោធាវរី ជិតដែនអស្សកៈ និងជិតដែនមុឡកៈ ចិញ្ចឹមជីវិត ដោយការស្វះស្វែងរក ( សូមគេ ) ផង ដោយមើមឈើ និង ផ្លែឈើផង ។ ស្រុកនោះបានរីកធំទូលាយ ព្រោះអាស្រ័យពាវរីព្រាហ្មណ៍នោះឯង ឯពាវរីព្រាហ្មណ៍នោះ បានបរិច្ចាគនូវមហាយ ញ្ញ ដោយសារអាករសួយរៃ ដែលកើតឡើងអំពីស្រុកនោះ លុះពាវរីព្រាហ្មណ៍ បានបូជានូវមហាយញ្ញរួចហើយ ក៏ចូលទៅកាន់ អាស្រមវិញ ។ កាលពាវរីព្រាហ្មណ៍នោះ ចូលទៅកាន់ អាស្រមវិញហើយ មានព្រាហ្មណ៍ដទៃទៀត មានជើងញាប់ រន្ថាន់ សស្លើតសស្លក់ មានធ្មេញពណ៌ដូចភក់ មានក្បាល ប្រឡាក់ដោយធូលី ព្រាហ្មណ៍នោះ បានដើរចូលទៅរក ពាវរីព្រាហ្មណ៍នោះ ហើយសូមវត្ថុ ៥០០ ។ ពាវរីព្រាហ្មណ៍បានឃើញព្រាហ្មណ៍នោះហើយ ក៏អញ្ជើញ ដោយអាសនៈ សាកសួរសេចក្តីសុខផង កុសលផង ហើយ បានពោលពាក្យនេះថា ទេយ្យធម៌ណារបស់ខ្ញុំ ទេយ្យធម៌ទាំងអស់ នោះ ខ្ញុំបានបរិច្ចាគអស់ហើយ ម្នាលព្រាហ្មណ៍ អ្នកចូរជឿ ខ្ញុំចុះ ខ្ញុំមិនមានវត្ថុ ៥០០ ទេ ។ ( ព្រាហ្មណ៍នោះនិយាយថា ) កាលខ្ញុំសូមហើយ បើអ្នក ដ៏ចម្រើនមិនឲ្យទេ ក្បាលរបស់អ្នកចូរបែក ៧ ភាគ ក្នុងថ្ងៃទី ៧ ។