អដ្ឋកថាវត្ថុកថា

ក្បាលទី 38 · ទំព័រ 728

វត្ថុគាថានៃបារាយនវគ្គទី ៥ មានពាក្យផ្តើមថា កោសលានំ បុរា រម្មា ដូច្នេះ សួរថា វត្ថុគាថានេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា វត្ថុគាថានេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ បានឮថា ក្នុងអតីតកាល មានជាងឈើម្នាក់ អ្នកក្រុងពារាណសី មិន មានបុគ្គលដទៃជាគម្រប់ ២ នៅក្នុងសំណាក់អាចារ្យរបស់ខ្លួន ជាងឈើនោះ មានសិស្ស ១៦ នាក់ សិស្សនីមួយៗ មានអន្តេវាសិកម្នាក់ ១០០០ ។ អាចារ្យ និងអន្តេវាសិកទាំងនោះ បើរួមគ្នា ក៏ជា ១៦០១៧ នាក់យ៉ាងនេះ ។ ជនទាំងអស់នោះ អាស្រ័យក្រុងពារាណសីចិញ្ចឹមជីវិត បានទៅកាន់ភ្នំ យក ឈើមកធ្វើប្រាសាទផ្សេងៗ ក្នុងទីនោះ លក់ដូរហើយ ចងក្បូន នាំមក ពារាណសីតាមស្ទឹងគង្គា បើព្រះរាជាទ្រង់ត្រូវការ ក៏ធ្វើប្រាសាទ ១ ជាន់ ឬ ៧ ជាន់ថ្វាយ បើទ្រង់មិនត្រូវការ ក៏លក់ដូរឲ្យអ្នកដទៃ ដើម្បីចិញ្ចឹមបុត្ត និងភរិយា ។ ថ្ងៃមួយ អាចារ្យរបស់អន្តេវាសិកទាំងនោះ គិតថា យើងមិនអាចមាន ជីវិតបានដោយធ្វ្វើជាជាងឈើរហូតនោះទេ ព្រោះដល់ពេលយើងចាស់ កម្ម នេះនឹងធ្វើបានលំបាក ទើបហៅអន្តេវាសិកទាំងឡាយមកប្រាប់ថា នែអ្នក ទាំងឡាយ ចូរពួកអ្នកទៅនាំឈើដែលមានខ្លឹមតិច មានដើមល្វាជាដើមមក ។ អន្តេវាសិកទាំងនោះទទួលពាក្យហើយ ក៏ទៅនាំមក ។ អាចារ្យនោះយកឈើ ធ្វើជាបក្សី បំពាក់គ្រឿងយន្តខាងក្នុងបក្សីនោះ ។ បក្សីឈើលោតឡើងទៅ លើអាកាស ដូចស្តេចហង្ស ត្រាច់ទៅខាងលើព្រៃ ហើយចុះនៅខាងមុខ នៃអន្តេវាសិកទាំងឡាយ ។ លំដាប់នោះ អាចារ្យសួរសិស្សទាំងឡាយថា នែ អ្នកទាំងឡាយ អញធ្វើពាហនៈបែបនេះបាន ក៏អាចដណ្តើមយករាជសម្បត្តិក ្នុងជម្ពូទ្វីបបានទាំងអស់ សូម្បីពួកឯង ក៏ចូរធ្វើពាហនៈឈើនោះ អញនឹង ដណ្តើមរាជសម្បត្តិ ដើម្បីរស់នៅ ព្រោះការចិញ