អជិតប្បញ្ហាទី ១

ក្បាលទី 38 · ទំព័រ 747

អជិតប្បញ្ញាទី ១ ( អជិតមាណពដ៏មានអាយុ ទូលសួរថា ) សត្វលោក ត្រូវអ្វីបិទបាំង រមែងមិនជាក់ច្បាស់ព្រោះអ្វី ព្រះអង្គត្រាស់ ថា អ្វីជាគ្រឿងប្រឡាក់ អ្វីជាភ័យធំរបស់សត្វលោកនោះ ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលអជិតៈ ) សត្វលោកត្រូវអវិជ្ជាបិទបាំង រមែងមិនជាក់ច្បាស់ព្រោះសេចក្តី កំណាញ់ និង ( សេចក្តីប្រមាទ ) តថាកតពោលថា តណ្ហា ជាគ្រឿងប្រឡាក់ ទុក្ខ ជាភ័យធំរបស់សត្វលោកនោះ ។ ( អជិតមាណពដ៏មានអាយុ ទូលសួរថា ) ខ្សែតណ្ហា ទាំងឡាយ រមែងហូរទៅក្នុងអាយតនៈទាំងពួង អ្វីជាគ្រឿងទប់ ខ្សែតណ្ហាទាំងឡាយ សូមព្រះអង្គត្រាស់ប្រាប់នូវធម៌ ជាគ្រឿង រាំងនូវខ្សែតណ្ហាទាំងឡាយ ខ្សែតណ្ហាទាំងឡាយ ត្រូវបិទ ដោយអ្វី ។ ( ព្រះមានព្រះភាគដោះស្រាយថា ម្នាលអជិតៈ ) សតិ ជាគ្រឿងទប់ខ្សែតណ្ហាទាំងឡាយនោះ ដែលមាននៅក្នុងលោក តថាគតពោលថា សតិជាគ្រឿងរាំងខ្សែតណ្ហាទាំងឡាយ បុគ្គល គប្បីបិទខ្សែតណ្ហាទាំងនោះ ដោយបញ្ញា ។ ( អជិតមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រព្រះអង្គ និទ៌ុក្ខ បញ្ញាផង សតិផង នាម និងរូបផង ធម៌នុ៎ះ ដែលខ្ញុំ ព្រះអង្គសួរហើយ សូមព្រះអង្គសម្តែង តើធម៌ន៎ុះរលត់ទៅក្នុង ទីណា ។ ម្នាលអជិតៈ អ្នកបានទូលសួរនូវបញ្ញាណា ចំពោះ តថាគត តថាគតនឹងសម្តែងនូវបញ្ញានោះដល់អ្នក នាម និងរូប រលត់មិនសល់ក្នុងទីណា សតិ និងបញ្ញានេះ ក៏រលត់ទៅក្នុង ទីនោះ ព្រោះរលត់វិញ្ញាណ ។ ពួកអសេក្ខបុគ្គល អ្នកមានធម៌ពិចារណាហើយ និងពួកស េក្ខបុគ្គលជាច្រើនណា ក្នុងសាសនានេះ បពិត្រព្រះអង្គនិទ៌ុក្ខ ខ្ញុំព្រះអង្គសួរនូវសេចក្តីប្រព្រឹត្តទៅនៃបុគ្គលទាំងនោះ ព្រះអង្គ មានបញ្ញាចាស់ក្លា សូមសម្តែងប្រាប់ដល់ខ្ញុំព្រះអង្គ ។