អដ្ឋកថា អជិតប្បញ្ហាទី ១

ក្បាលទី 38 · ទំព័រ 749

អជិតប្បញ្ញាទី ១ ក្នុងបញ្ញានោះ បទថា និវុតោ បានដល់ បិទបាំង ។ បទថា កិស្សាភិលេបនំ ព្រូសិ សេចក្តីថា ព្រះអង្គត្រាស់អ្វីថាជាគ្រឿងបូកលាប នូវលោកនេះ ។ បទថា វេវិច្ឆា បមាទា នប្បកាសតិ បានដល់ លោក មិនជាក់ច្បាស់ ព្រោះសេចក្តីកំណាញ់ និងព្រោះសេចក្តីប្រមាទជាហេតុ ។ ពិត ហើយ សេចក្តីកំណាញ់ មិនធ្វើបុគ្គលឲ្យជាក់ច្បាស់ដោយគុណ មានទាន ជាដើម ឯសេចក្តីប្រមាទ មិនឲ្យជាក់ច្បាស់ដោយសីលគុណជាដើម ។ បទថា ជប្បាភិលេបនំ សេចក្តីថា តណ្ហាជាគ្រឿងបូកលាបលោកនោះ ដូចជ័រ ដាក់ស្វា ជាប់នូវស្វានោះ ដូច្នោះ ។ បទថា ទុក្ខំ បានដល់ ទុក្ខ មានជាតិ ជាដើម ។ បទថា សវន្តិ សព្វធិ សោតា សេចក្តីថា ក្រសែ មានតណ្ហា ជាដើម រមែងហូរទៅក្នុងអាយតនៈទាំងឡាយ មានរូបាយតនៈជាដើម ។ បទថា កឹ និវារណំ សេចក្តីថា អ្វីជាគ្រឿងរារាំង អ្វីជាគ្រឿងការពារនូវក្រសែ ទាំងនោះ ។ បទថា សំវរំ ព្រូហិ សេចក្តីថា សូមព្រះអង្គទ្រង់ត្រាស់ប្រាប់ គ្រឿងរារាំង គឺគ្រឿងហាមក្រសែទាំងនោះ ។ ដោយបទនេះ អជិតមាណព ទូលសួរដល់ការលះក្រសែដ៏សេស ។ បទថា កេន សោតា បិថិយ្យរេ បាន ដល់ ក្រសែទាំងឡាយនោះ ដែលបណ្ឌិតរមែងរារាំង គឺកាត់ផ្តាច់ដោយធម៌អ្វី ។ ដោយបទនេះ អជិតមាណពទូលសួរដល់ការលះក្រសែ ដោយមិនមាន សេសសល់ ។ បទថា សតិ តេសំ និវារណំ បានដល់ សតិដែលប្រកបដោយ វិបស្សនាស្វែងរកផ្លូវនៃធម៌ ដែលជាកុសលទាំងឡាយ ជាគ្រឿងរារាំងក្រសែ ទាំងនោះ ។ បទថា សោតានំ សំវរំ ព្រូមិ អធិប្បាយថា តថាគតពោលថា សតិនោះឯងជាគ្រឿងរារាំងក្រសែទាំងឡាយ ។ បទថា បញ្ញាយេតេ បិថិយ្យរេ បានដល់ ក្រសែទាំងនោះ ដែលបណ្ឌិតរមែងរារាំងបានដោយមគ្គប្បញ្ញា ដែល សម្រេចដោយការចាក់ធ្លុះ ដល់ភាពជារបស់មិនទៀងជាដើម ក្ន