តិស្សមេត្តយ្យប្បញ្ហាទី ២
តិស្សមេត្តេយ្យប្បញ្ញាទី ២ ( តិស្សមេត្តេយ្យមាណព ដ៏មានអាយុទូលសួរថា ) អ្នកណា ឈ្មោះថា ជាអ្នកសន្តោសក្នុងលោកនេះ សេចក្តី ញាប់ញ័ររមែងមិនមានដល់បុគ្គលណា អ្នកណាដឹងនូវចំណែក នៃខន្ធទាំងពីរ ( ខន្ធអតីត និងអនាគត ) ដោយបញ្ញាហើយ រមែងមិនជាប់នៅក្នុងខន្ធកណ្តាល ( ខន្ធបច្ចុប្បន្ន ) ព្រះអង្គ ត្រាស់ថា អ្នកណាជាមហាបុរស អ្នកណាឆ្លងតណ្ហាជាគ្រឿង ចាក់ស្រែះ ក្នុងលោកនេះបាន ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលមេត្តេយ្យ ) ភិក្ខុមានព្រហ្មចរិយៈ ( សង្រួម ) ក្នុងកាមទាំងឡាយ ប្រាសចាក សេចក្តីប្រាថ្នា មានសតិរពឫកឃើញសព្វកាល ភិក្ខុជាអ្នក រលត់ទុក្ខ ព្រោះពិចារណាឃើញច្បាស់ ( ឈ្មោះថា ជាអ្នកសន្តោស ) សេចក្តីញាប់ញ័រ រមែងមិនមានដល់ភិក្ខុនោះឡើយ ភិក្ខុនោះ ដឹងនូវចំណែកនៃខន្ធទាំងពីរដោយបញ្ញាហើយ រមែង មិនជាប់នៅក្នុងខន្ធកណ្តាល តថាគតពោលនូវភិក្ខុនោះថា ជា មហាបុរស ភិក្ខុនោះ ឈ្មោះថា ឆ្លងនូវតណ្ហា គ្រឿងចាក់ស្រែះ ក្នុងលោកនេះបាន ។ តិស្សមេត្តេយ្យមាណវកប្បញ្ញាទី ២ ចប់