អដ្ឋកថា តិស្សមេត្តយ្យប្បញ្ហាទី ២

ក្បាលទី 38 · ទំព័រ 754

តិស្សមេត្តេយ្យប្បញ្ញាទី ២ ក្នុងតិស្សមេត្តេយ្យប្បញ្ញាទី ២ មានពាក្យផ្តើមថា កោធ សន្តុស្សិតោ ដូច្នេះ សួរថា តិស្សមេត្តេយ្យប្បញ្ញា មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា តិស្សមេត្តេយ្យប្បញ្ញា មានអត្ថុប្បត្តិហេតុដូចតទៅ គ្រប់សូត្រ ( ក្នុងសោឡសបញ្ញា ) មានការកើតឡើងដោយអំណាច នៃការសាកសួរទាំងអស់ ។ ព្រាហ្មណ៍ទាំងនោះ ទូលសួរសេចក្តីសង្ស័យ រៀងៗ ខ្លួន ព្រោះព្រះមានព្រះភាគទ្រង់បវារណាហើយថា ឲ្យឱកាសហើយ ពួកយើងសួរបាន ។ ព្រះមានព្រះភាគ កាលតិស្សមេត្តេយ្យមាណពទូលសួរ ហើយ ទើបទ្រង់ព្យាករដល់ពួកព្រាហ្មណ៍ទាំងនោះ ។ គប្បីជ្រាបថា សូត្រ ទាំងនេះ កើតឡើងដោយអំណាចនៃពាក្យសួរ ដោយប្រការដូច្នេះឯង ។ កាលចប់បញ្ញានៃអជិតៈហើយ មោឃរាជផ្តើមទូលសួរបញ្ញាយ៉ាងនេះ ថា បុគ្គលកាលពិចារណានូវខន្ធលោកដូចម្តេច ទើបមច្ចុរាជមើលមិនឃើញ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា ឥន្ទ្រិយរបស់មោឃរាជនោះ មិនទាន់ចាស់ក្លា ទើបទ្រង់ឃាត់ថា ម្នាលមោឃរាជ ចូរអ្នកឈប់សិន អ្នកដទៃចូរសួរចុះ ។ លំដាប់នោះ តិស្សមេត្តេយ្យកាលនឹងទូលសួរសេចក្តីសង្ស័យរបស់ខ្លួន ទើប ពោលគាថាថា កោធ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា កោធ សន្តុស្សិតោ សេចក្តីថា បុគ្គលណា ឈ្មោះថា ជាអ្នកត្រេកអរហើយក្នុងលោកនេះ ។ បទថា ឥញ្ជិតា បានដល់ អន្ទះអន្ទែងដោយតណ្ហា និងទិដ្ឋិ ។ បទថា ឧភន្តមភិញ្ញាយ បានដល់ ដឹង នូវអន្តធម៌ទាំង ២ ។ បទថា មន្តា ន លិម្បតិ បានដល់ មិនជាប់ដោយ បញ្ញា ។ ព្រះមានព្រះភាគ កាលទ្រង់ព្យាករបញ្ញាសេចក្តីនោះដល់តិស្សមេត្តេយ្យ ទើបត្រាស់ ២ គាថាថា កាមេសុ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា កាមេសុ ព្រហ្មចរិយវា មានអធិប្បាយថា ឃើញទោសក្នុងកាមទាំងឡាយ