បុណ្ណកប្បញ្ហាទី ៣

ក្បាលទី 38 · ទំព័រ 756

បុណ្ណកប្បបញ្ញាទី ៣ ( បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា ) ខ្ញុំ ព្រះអង្គជាអ្នកត្រូវការដោយបញ្ញា ទើបមកសួរព្រះអង្គ អ្នកមិន ញាប់ញ័រ ទ្រង់ឃើញនូវធម៌ជាបឫសគល់ ពួកមនុស្សជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ អាស្រ័យនូវអ្វី ទើបរៀបចំនូវយញ្ញដល់ពួកទេវតា ខ្ញុំព្រះអង្គទូលសួរនូវដំណើរ នោះ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ ) ពួកមនុស្សទាំងនេះ ជាច្រើនក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំនូវយញ្ញដល់ពួកទេវតា ម្នាលបុណ្ណកៈ ពួកមនុស្សទាំងនេះ កាលប្រាថ្នានូវភាពនៃហេតុនេះៗ សុទ្ធតែ អាស្រ័យនូវធម៌ដែលទ្រុឌទ្រោម ទើបបានរៀបចំយញ្ញ ។ ( បុណ្ណមាណពដ៏មានអាយុ ទូលសួរថា ) ពួក មនុស្សចំពូកខ្លះជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំនូវយញ្ញដល់ពួកទេវតា បពិត្រព្រះអង្គ និទ៌ុក្ខ ពួកមនុស្សអម្បាលនោះ បើមិនប្រមាទ ( ក្នុងគន្លងនៃ យញ្ញ ) តើបានឆ្លងផុតជាតិ និងជរាដែរឬ ខ្ញុំព្រះអង្គសូម ទូលសួរដំណើរនោះ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ ខ្ញុំព្រះអង្គឲ្យទាន ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ ) ពួកមនុស្សអម្បាលនោះ ប្រកបក្នុងការបូជា ត្រេកអរដោយ អំណាចនៃភវរាគៈ ទើបប៉ុនប៉ង សរសើរ ( ជាប់ចំពាក់ ) បូជាជ្រុលជ្រប់ក្នុងកាម ព្រោះអាស្រ័យលាភ តថាគតពោល ថា អ្នកបូជាយញ្ញអម្បាលនោះ មិនបានឆ្លងជាតិ និងជរា ទៅបានឡើយ ។