អដ្ឋកថា មេត្តគូបញ្ហាទី ៤
មេត្តគូបញ្ញាទី ៤ ក្នុងមេត្តគូបញ្ញាទី ៤ មានពាក្យផ្តើមថា បុច្ឆាមិ តំ ដូច្នេះ ក្នុងបទទាំងនោះ បទថា មញ្ញាមិ តំ វេទគុំ ភាវិតត្តំ សេចក្តីថា ខ្ញុំ ព្រះអង្គសម្គាល់ទ្រង់យ៉ាងនេះថា ព្រះមានព្រះភាគអង្គនេះ ក៏ជាអ្នកចប់នូវ វេទ និងជាអ្នកមានខ្លួនអប់រំហើយ ដូច្នេះ ។ អ អក្ខរៈ ក្នុងពាក្យនេះថា អបុច្ឆសិ ត្រឹមតែជានិបាត គឺធ្វើបទឲ្យពេញ សេចក្តីថា ទូលសួរហើយ ។ បទថា តន្តេ បវក្ខាមិ យថា បជានំ សេចក្តីថា តថាគតប្រាប់ហេតុនោះ ដល់អ្នកតាមដែលដឹង ។ បទថា ឧបធិនិទានា បភវន្តិ ទុក្ខា សេចក្តីថា ការផ្សេងគ្នានៃទុក្ខ មានជាតិជាដើម រមែងកើតឡើង ព្រោះឧបធិ មានតណ្ហា ជាដើមហេតុ ។ កាលទុក្ខទាំងឡាយកើតឡើង ព្រោះមានឧបធិជាហេតុ យ៉ាងនេះ គប្បីជ្រាបគាថាបន្តថា យោ វេ អវិទ្វា ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា បជានំ បានដល់ ដឹងសង្ខារទាំងឡាយ ដោយភាពជារបស់មិនទៀងជាដើម ។ បទថា ទុក្ខស្ស ជាតិប្បភវានុបស្សី បានដល់ ពិចារណារឿយៗ ថា ឧបធិជាហេតុកើតនៃទុក្ខក្នុងវដ្តៈ ។ បទថា សោកបរិទ្ទវញ្ច បានដល់ សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ។ បទថា តថា ហិ តេ វិទិតោ ឯស ធម្មោ សេចក្តីថា ធម៌នេះទ្រង់ជ្រាបច្បាស់ហើយ ដោយកម្លាំងញាណជាដើម ដែលសត្វទាំងឡាយមិនដឹង ។ បទថា កិត្តិយិស្សាមិ តេ ធម្មំ សេចក្តីថា តថាគតនឹងសម្តែងធម៌ គឺព្រះនិព្វាន និងធម៌ គឺបដិបទាឲ្យដល់ព្រះនិព្វានដល់អ្នក ។ បទថា ទិដ្ឋេ ធម្មេ បានដល់ ក្នុងធម៌មានទុក្ខជាដើមដែលតថាគតបានឃើញហើយ ឬក្នុង អត្តភាពនេះឯង ។ បទថា អនីតិហំ បានដល់ ដែលខ្លួនឯងបានឃើញ ។ បទថា យំ វិទិត្វា សេចក្តីថា ដែលបុគ្គលពិចារណាដោយន័យជាដើមថា សង្ខារទាំងឡាយមិនទៀង ដឹងច្បាស់ហើយ ។ បទថា តញ្ចាហំ