ធោតកប្បញ្ហាទី ៥

ក្បាលទី 38 · ទំព័រ 768

ធោតកប្បញ្ញាទី ៥ ( ធោតកមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រ ព្រះមានព្រះភាគ ខ្ញុំព្រះអង្គក្រាបទូលសួរព្រះអង្គ សូមព្រះអង្គ សម្តែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គស្វែងរកគុណ ដ៏ធំ ខ្ញុំព្រះអង្គប្រាថ្នា ( ស្តាប់ ) ព្រះវាចារបស់ព្រះអង្គ បុគ្គល បានស្តាប់ព្រះពុទ្ធដីកា ជាសុរសីហនាទ របស់ព្រះអង្គហើយ នឹងសិក្សាធម៌ជាគ្រឿងរម្លត់កិលេសរបស់ខ្លួន ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ ) បើ ដូច្នោះ អ្នកចូរជាបុគ្គល មានបញ្ញាខ្ជាប់ខ្ជួន មានសតិ ធ្វើសេចក្តី ព្យាយាមក្នុងសាសនានេះចុះ បុគ្គលបានស្តាប់ពាក្យ អំពីសំណាក់ នៃតថាគតនេះហើយ គប្បីសិក្សាធម៌ ជាគ្រឿងរម្លត់កិលេស របស់ខ្លួន ។ ខ្ញុំព្រះអង្គ បានឃើញព្រះអង្គជាព្រាហ្មណ៍ ឥតមានកង្វល់ ត្រាច់ទៅក្នុងទេវលោក និងមនុស្សលោក បពិត្រព្រះអង្គមានចក្ខុ ជុំវិញ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្យពង្ស សូមព្រះអង្គដោះខ្ញុំព្រះអង្គ ចេញចាកសេចក្តីសង្ស័យទាំងឡាយ ។ ម្នាលធោតកៈ តថាគតមិនអាចដើម្បីនឹងដោះអ្នកណាមួយ ក្នុងលោក ដែលមានសេចក្តីសង្ស័យបានទេ ប៉ុន្តែ កាលបើអ្នក ដឹងធម៌ដ៏ប្រសើរយ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន ។ បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា ប្រៀន ប្រដៅវិវេកធម៌ ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ ដើម្បីខ្ញុំព្រះអង្គមិនទើស ទាល់ ដូចអាកាស ជាអ្នកស្ងប់ មិនអាស្រ័យដោយកិលេសក្នុង ពេលនេះ ។ ( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលធោតកៈ ) បុគ្គល មានសតិគួរដឹងច្បាស់ នូវសន្តិបទណា ហើយឆ្លងតណ្ហា ដែល ផ្សាយទៅក្នុងលោកបាន តថាគតនឹងសម្តែងនូវសន្តិបទនោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ក្នុងបច្ចុប្បន្នដល់