ឧបសីវប្បញ្ហាទី ៦
ឧបសីវប្បញ្ញាទី ៦ ( ឧបសីវមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រ ព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គម្នាក់ឯង មិនអាស្រ័យ ( ធម៌ ឬ បុគ្គល ) ទើបមិនអាចឆ្លងឱឃៈដ៏ធំបាន បពិត្រព្រះអង្គមានចក្ខុ ជុំវិញ សូមព្រះអង្គសម្តែងនូវអារម្មណ៍ គឺនិស្ស័យដែលនាំឲ្យខ្ញុំ ព្រះអង្គអាស្រ័យ ហើយឆ្លងឱឃៈនេះ ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧបសីវៈ ) អ្នកចូរមានសតិសម្លឹង អាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យដោយ បរិកម្មថា មិនមានៗ ហើយឆ្លងឱឃៈចុះ អ្នកចូរលះកាមទាំងឡាយ វៀរចាកសេចក្តីសង្ស័យចេញ ចូរពិចារណាធម៌ជាទីអស់ ទៅនៃតណ្ហា ទាំងយប់ ទាំងថ្ងៃចុះ ។ ( ឧបសីវមាណពដ៏មានអាយុ ទូលសួរថា ) អ្នកណាប្រាសចាក តម្រេក ក្នុងកាមទាំងឡាយទាំងពួង លះបង់ឈានដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ ប្រសើរ អ្នកនោះមិនសាបសូន្យ ឋិតនៅក្នុងអាកិញ្ចញ្ញាយតនៈ នោះ បានដែរឬ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ ) អ្នកណា ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយទាំងពួង លះឈានដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ ប្រសើរ បុគ្គលនោះជាអ្នកមិនសាបសូន្យ គប្បីឋិតនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ។ បពិត្រព្រះអង្គមានចក្ខុជុំវិញ បើអ្នកនោះ ជាអ្នកមិនសាបសូន្យ គប្បីឋិតនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ អស់ប្រជុំនៃ ឆ្នាំជាច្រើន អ្នកនោះ ជាអ្នកមានចិត្តចុះស៊ប់ ត្រជាក់ក្នុង អាកិញ្ចញ្ញាយតនជ្ឈានឬ វិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ គប្បីឃ្លាតទៅឬ ។