នន្ទប្បញ្ហាទី ៧

ក្បាលទី 38 · ទំព័រ 779

នន្ទប្បញ្ញាទី ៧ ( នន្ទមាណពដ៏មានអាយុ ទូលសួរថា ) ជនទាំងឡាយតែងពោលថា ពួកមុនី រមែងមាននៅក្នុងលោក ដំណើរ នោះ តើយ៉ាងណា ជនទាំងនោះ ហៅបុគ្គលដែលប្រកបដោយ ញាណថា មុនី ឬហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត ថាជាមុនី ។ ( ព្រះមានព្រះភាគដោះស្រាយថា ម្នាលនន្ទ ) ពួកជនអ្នកឈ្លាស វៃក្នុងលោកនេះ មិនហៅថា មុនី ព្រោះការឃើញ ព្រោះ ការស្តាប់ ព្រោះការដឹង ( ឬព្រោះសីល និងវត្ត ) តែប៉ុណ្ណោះទេ ជនទាំងឡាយណា ធ្វើខ្លួនឲ្យប្រាសចាកមារសេនា ជាអ្នកមិន តានតឹង មិនមានសេចក្តីប្រាថ្នា តថាគតហៅជនទាំងនោះថា មុនី ។ ( នន្ទមាណពដ៏មានអាយុ ទូលសួរថា ) សមណព្រាហ្មណ៍ ពួកខ្លះទាំងនេះ តែងពោលសេចក្តីបរិសុទ្ធ ព្រោះអារម្មណ៍ដែល ឃើញខ្លះ ដែលស្តាប់ខ្លះ ពោលសេចក្តីបរិសុទ្ធ ព្រោះសីលវត្ត ខ្លះ ពោលសេចក្តីបរិសុទ្ធ ព្រោះវិធីច្រើនយ៉ាងខ្លះ ។ ( បពិត្រ ព្រះមានព្រះភាគ ) អ្នកនិទ៌ុក្ខ ពួកសមណព្រាហ្មណ៍ទាំងនោះ កាលបើប្រព្រឹត្តក្នុងវត្ត ដែលឃើញថាជាគ្រឿងបរិសុទ្ធនោះ តើ បានឆ្លងផុតជាតិ និងជរាបានដែរឬ បពិត្រព្រះមានព្រះភាគ ព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះ ដល់ ខ្ញុំព្រះអង្គ ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលនន្ទ ) សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះទាំងនេះ ពោលថា សេចក្តី បរិសុទ្ធព្រោះអារម្មណ៍ដែលឃើញ និងអារម្មណ៍ដែលស្តាប់ខ្លះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធព្រោះវិធីជាច្រើនយ៉ាងខ្លះ សមណព្រាហ្មណ៍ទាំងនោះ រមែងប្រព្រឹត្តក្នុងវត្ត ដែលឃើញថាជាគ្រឿងបរិសុទ្ធនោះ ក៏មែនពិតហើយ ប៉ុន្តែ តថាគតពោលថា សមណព្រាហ្មណ៍ ទាំងនោះ មិនបានឆ្លងផុតជាតិ និងជរាបានឡើយ ។