អដ្ឋកថា នន្ទប្បញ្ហាទី ៧
នន្ទប្បញ្ញាទី ៧ ក្នុងនន្ទប្បញ្ញាទី ៧ មានពាក្យផ្តើមថា សន្តិ លោកេ ដូច្នេះ ក្នុងបទទាំងនោះ គប្បីជ្រាបសេចក្តីគាថាទី ១ ដូចតទៅនេះ ជនទាំងឡាយ មានក្សត្រជាដើម រមែងពោលថា មុនីមាននៅក្នុងលោក សំដៅដល់អាជីវក និងនិគ្រន្ថជាដើម ។ បទថា តយិទំ កថំសុ សេចក្តីថា ជនទាំងឡាយពោល បុគ្គលដែលប្រកបដោយញាណ ព្រោះញាណ មានសមាបត្តិញ្ញាណជាដើម កើតឡើង ឬជាអ្នកប្រកបដោយការប្រព្រឹត្តទៅ ពោល គឺការប្រព្រឹត្តទៅ ដែលសៅហ្មង មានប្រការផ្សេងៗ ថាជាមុនី ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់បដិសេធទាំង ២ យ៉ាងហើយ ទ្រង់សម្តែងបុគ្គលជាមុនីដល់នន្ទមាណពនោះ ទើបត្រាស់គាថាថា ន ទិដ្ឋិយា ដូច្នេះជាដើម ។ ឥឡូវនេះ នន្ទមាណពទូលសួរថា យេ កេចិមេ ជាដើម ដើម្បីលះ សេចក្តីសង្ស័យនៃជនទាំងឡាយដែលពោលថា សេចក្តីបរិសុទ្ធ រមែងមាន ដោយការឃើញជាដើម ។ ក្នុងបទទាំងនោះ បទថា អនេករូបេន បានដល់ ដោយមង្គលភ្ញាក់ផ្អើល ជាដើម ។ បទថា តត្ថ យថា ចរន្តា សេចក្តីថា ដែលសក្កាយទិដ្ឋិគ ្រប់គ្រង។ គ្រានោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការមិនមានសេចក្តីបរិសុទ្ធ យ៉ាងនោះដល់នន្ទមាណព ទើបត្រាស់គាថាទី ២ ។ នន្ទមាណពបានស្តាប់ថា សមណព្រាហ្មណ៍ទាំងនោះឆ្លងផុតជាតិ និង ជរាមិនបាន ឥឡូវនេះ បំណងនឹងជ្រាបបុគ្គលដែលឆ្លងផុតបាន ទើបទូលសួរ ថា យេ កេចិមេ ដូច្នេះជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ សម្តែងដល់បុគ្គលដែលឆ្លងផុតជាតិ ជរា ដោយបំណងដល់បុគ្គលដែលឆ្លង ផុតឱឃៈ ដល់នន្ទមាណពនោះ ទើបត្រាស់គាថាទី ២ ។