ហេមកប្បញ្ហាទី ៨
ហេមកប្បញ្ញាទី ៨ ( ហេមកមាណពដ៏មានអាយុ ទូលសួរថា ) ក្នុង កាលពីដើម មុនសាសនានៃព្រះគោតម អាចារ្យទាំងឡាយ បាន ពោលយ៉ាងជាក់ច្បាស់ថា ពាក្យនោះ ធ្លាប់មានមកហើយយ៉ាង នេះ ពាក្យនោះ នឹងមានតទៅ ពាក្យទាំងអស់នោះ ជាពាក្យមិន ជាក់ច្បាស់ ពាក្យទាំងអស់នោះ ជាគ្រឿងចម្រើននៃសេចក្តីត្រិះរិះ ( ខ្ញុំព្រះអង្គមិនទាន់ពេញចិត្តក្នុងពាក្យនោះឡើយ ) បពិត្រព្រះអង្គ ជាព្រះមុនី សូមព្រះអង្គសម្តែងធម៌ សម្រាប់ដកចេញនូវតណ្ហា ដែលនាំឲ្យខ្ញុំព្រះអង្គដឹងច្បាស់ មានសតិ ឆ្លងតណ្ហាដែលផ្សាយ ទៅផ្សេងៗ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ) ម្នាលហេមកៈ ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាន ជាទីបន្ទោបង់នូវឆន្ទរាគ ជាគុណជាតមិនច្យុត ដែលបានឃើញ បានស្តាប់ បានប៉ះពាល់ ហើយ ចំពោះរូបជាទីស្រឡាញ់ ( ដែលគេដឹងច្បាស់ហើយ ) ជាអ្នកមានសតិ រលត់កិលេស ក្នុងបច្ចុប្បន្នហើយ ជនអ្នកមាន សតិស្ងប់កិលេសទាំងនោះ ឈ្មោះថា ឆ្លងតណ្ហា ដែលផ្សាយទៅ ផ្សេងៗ ក្នុងលោកបានហើយ ។ ហេមកមាណវកប្បញ្ញាទី ៨ ចប់