អដ្ឋកថា ហេមកប្បញ្ហាទី ៨
ហេមកប្បបញ្ញាទី ៨ ក្នុងហេមកប្បញ្ញាទី ៨ មានពាក្យផ្តើមថា យេ មេ បុព្វេ ដូច្នេះ ក្នុងបទទាំងនោះ បទថា យេ មេ បុព្វេ វិយាកំសុ សេចក្តីថា អាចារ្យ ពួកណា មានពាវរីព្រាហ្មណ៍ជាដើម បានព្យាករលទ្ធិរបស់ខ្លួនដល់ខ្ញុំព្រះអង្គ ក្នុងកាលមុន ។ បទថា ហុរំ គោតមសាសនា គឺមុនសាសនារបស់ព្រះគោតម ។ បទថា សព្វន្តំ តក្កវឌ្ឍនំ សេចក្តីថា ពាក្យព្យាករទាំងអស់ ជាគ្រឿងធ្វើនូវការត្រិះរិះ មានការត្រិះរិះដល់កាមជាដើមឲ្យច្រើនឡើង ។ បទថា តណ្ហានិគ្ឃាតនំ បានដល់ ធ្វើតណ្ហាឲ្យវិនាស ។ លំដាប់នោះ ព្រះមានព្រះភាគ កាលត្រាស់ប្រាប់ធម៌នោះដល់ហេមកមាណព ទើបត្រាស់គាថា ២ ថា ឥធ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯតទញ្ញាយ យេ សតា សេចក្តីថា ជនពួកណា ដឹងច្បាស់ដល់បទ គឺព្រះនិព្វានដែលមិនស្លាប់នោះ ដោយន័យ ជាដើមថា សង្ខារទាំងឡាយមិនទៀង ដឹងដោយលំដាប់ ជាអ្នកមានសតិ ដោយសតិក្នុងកាយានុបស្សនាជាដើម ។ បទថា ទិដ្ឋធម្មាភិនិព្វុតា បានដល់ ឃើញធម៌ ព្រោះដឹងច្បាស់នូវធម៌ និងរម្លត់កិលេស ព្រោះរម្លត់កិលេស មាន រាគៈជាដើម ។ បទដ៏សេស ក្នុងបទទាំងពួងជាក់ច្បាស់ហើយ ។ ព្រះមាន ព្រះភាគទ្រង់សម្តែងសូត្រនេះ ដោយកំពូលនៃធម៌ គឺអរហត្តដូចគ្នា ។ កាល ចប់ទេសនា សត្វដែលសម្រេចធម៌ដូចគ្នា តាមដែលពោលមកហើយក្នុង សូត្រមុននោះឯង ។