តោទេយ្យប្បញ្ហាទី ៩

ក្បាលទី 38 · ទំព័រ 786

តោទេយ្យប្បញ្ញាទី ៩ ( តោទេយ្យមាណពដ៏មានអាយុ ទូលសួរថា ) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គល ណាមិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌ ( ការរួចផុត ) របស់បុគ្គលនោះ តើដូចម្តេច ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលតោទេយ្យ ) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់ បុគ្គលណាមិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាយ៉ាងដទៃទេ ។ ( បុគ្គលនោះ នឹងត្រូវព្យាយាម ដើម្បីធ្វើខ្លួនឲ្យរួចផុតទៅ ក្រៅអំពីនេះទៀតមិនមានទេ ) បុគ្គលនោះ ជាអ្នកប្រាសចាកសេចក្តី ប្រាថ្នា ឬនៅប្រកបដោយសេចក្តីប្រាថ្នា ជាបុគ្គលមានប្រាជ្ញា ឬជា អ្នកគ្រាន់តែកំណត់ថាមានបញ្ញា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំ ព្រះអង្គគប្បីស្គាល់បាននូវមុនី ដោយប្រការដូចម្តេច បពិត្រព្រះអង្គ មានបញ្ញាចក្ខុ ឃើញធម៌ដោយជុំវិញ សូមព្រះអង្គត្រាស់ប្រាប់ នូវមុនីនោះ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះអង្គទ្រង់ដោះស្រាយថា ) បុគ្គលនោះ ប្រាសចាក សេចក្តីប្រាថ្នា ទាំងជាអ្នកប្រកបដោយសេចក្តីប្រាថ្នាក៏ទេ ជាអ្នក មានបញ្ញា ទាំងជាអ្នកគ្រាន់តែកំណត់ថាមានបញ្ញាក៏ទេ ម្នាល តោទេយ្យ អ្នកចូរដឹងបុគ្គលនោះ ថាជាមុនី ជាអ្នកមិនមាន កង្វល់ មិនជាប់នៅក្នុងកាមភព យ៉ាងនេះចុះ ។ តោទេយ្យមាណវកប្បញ្ញាទី ៩ ចប់ ៥