អដ្ឋកថា តោទេយ្យប្បញ្ហាទី ៩

ក្បាលទី 38 · ទំព័រ 787

តោទេយ្យប្បញ្ញាទី ៨ ក្នុងតោទេយ្យបញ្ញាទី ៩ មានពាក្យផ្តើមថា យស្មឹ កាមា ដូច្នេះជាដើម ក្នុងបទទាំងនោះ បទថា វិមោក្ខោ តស្ស កីទិសោ សេចក្តីថា តោទេយ្យមាណពទូលសួរថា ការផុតវិសេសដែលបុគ្គលនោះគប្បីប្រាថ្នាដូចម្តេច ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការមិនមាន ការរួចផុត ដល់តោទេយ្យមាណពនោះ ទើបត្រាស់គាថាទី ២ ។ ក្នុងបទទាំងនោះ បទថា វិមោក្ខោ តស្ស នាបរោ បានដល់ កាលព្រះមានព្រះភាគត្រាស់យ៉ាង នេះថា ការផុតដទៃរបស់បុគ្គលនោះមិនមាន ការអស់តណ្ហាយ៉ាងនេះ ការផុត វិសេសយ៉ាងនេះ តោទេយ្យមាណពក៏នៅតែមិនយល់សេចក្តីនោះបានល្អ ទើបទូលសួរទៀតថា និរាសសោ សោ ឧទ អាសសានោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឧទ បញ្ញកប្បី សេចក្តីថា នៅកំណត់ដោយ តណ្ហា និងទិដ្ឋិ ដោយញាណ មានសមាបត្តិញ្ញាណជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលត្រាស់ប្រាប់សេចក្តីនោះ ដល់ តោទេយ្យមាណព ទើបត្រាស់គាថាទី ២ ។ ក្នុងបទទាំងនោះ បទថា កាមភវេ បានដល់ ក្នុងកាម និងក្នុងភព ។ បទដ៏សេស ក្នុងបទទាំងពួងប្រាកដច្បាស់ ហើយ ។ ព្រះមានព្រះភាគទ្រង់សម្តែងសូត្រនេះដោយកំពូលនៃធម៌ គឺអរហត្ត ដូចគ្នា ដោយប្រការដូច្នេះ ។ កាលចប់ទេសនា បុគ្គលដែលបានសម្រេចធម៌ ដូចគ្នា ក្នុងសូត្រមុននោះឯង ។ អដ្ឋកថាតោទេយ្យប្បញ្ញាទី ៩ ចប់