កប្បប្បញ្ហាទី ១០

ក្បាលទី 38 · ទំព័រ 789

កប្បប្បញ្ញាទី ១០ ( កប្បមាណពដ៏មានអាយុ ទូលសួរថា ) ពួកសត្វ ឋិតនៅក្នុងកណ្តាលនៃសង្សារវដ្ត ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈជាភ័យធំ កើតឡើងហើយ បពិត្រព្រះអង្គ និទ៌ុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង ឲ្យទាន សេចក្តីទុក្ខក្នុង សង្សារវដ្តនេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូម ព្រះអង្គត្រាស់ប្រាប់នូវទីពឹង ដល់ខ្ញុំព្រះអង្គ ( ដើម្បីវៀរចាកទុក្ខ ) ដោយប្រការនោះ ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលកប្បៈ ) ពួកស ត្វឋិតនៅក្នុងកណ្តាលនៃសង្សារវដ្ត ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈជាភ័យធំកើតឡើង ម្នាលកប្បៈ តថាគតនឹង សម្តែងប្រាប់ នូវទីពឹងដល់អ្នក ។ ការមិនកង្វល់ ( ដោយ កិលេស ) ការមិនប្រកាន់មាំនុ៎ះឯង ឈ្មោះថា ជាទីពឹងពំនាក់ មិនមានទីពឹងដទៃលើសជាងទេ តថាគតហៅទីពឹងនោះថា ព្រះ និព្វាន ជាទីក្ស័យនៃជរា និងមច្ចុ ។ ជនទាំងឡាយណា ដឹង ច្បាស់នូវព្រះនិព្វាននោះ ជាអ្នកមានសតិ រម្លត់ទុក្ខក្នុងបច្ចុប្បន្ន នេះ ជនទាំងនោះ ជាអ្នកមិនលុះអំណាចនៃមារ ជនទាំងនោះ មិនដល់នូវភាព ជាអ្នកបម្រើនៃមារឡើយ ។ កប្បមាណវកប្បញ្ញាទី ១០ ចប់