ជតុកណ្ណីបញ្ហាទី ១១

ក្បាលទី 38 · ទំព័រ 791

ជតុកណ្ណីបញ្ញាទី ១១ ( ជតុកណ្ណីមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រ ព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮថា ព្រះអង្គមិនមានសេចក្តី ប្រាថ្នាក្នុងកាម ឆ្លងអន្លង់ គឺកិលេសបានហើយ ទើបមកដើម្បីទូល សួរព្រះអង្គ អ្នកមិនមានសេចក្តីប្រាថ្នា បពិត្រព្រះមានព្រះភាគ ព្រះអង្គមានដួងព្រះនេត្រ ឃើញនូវធម្មតាលោក ដែលកើតឡើង ព្រម សូមព្រះអង្គសម្តែងនូវសន្តិបទ គឺធម៌ស្ងប់ បពិត្រព្រះមាន ព្រះភាគ សូមព្រះអង្គសម្តែងនូវសន្តិបទនុ៎ះ តាមសេចក្តីពិត ដល់ខ្ញុំព្រះអង្គ ឲ្យទាន ។ ព្រោះថា ព្រះមានព្រះភាគ តែង ប្រព្រឹត្តគ្របសង្កត់នូវកាម ( ដូចព្រះអាទិត្យមានតេជះ គឺរស្មី គ្របសង្កត់នូវប្រឹថពីមណ្ឌល ដោយតេជះ ដូច្នោះ ) បពិត្រ ព្រះអង្គ មានព្រះបញ្ញាធំទូលាយ ដូចផ្ទៃផែនដី សូមព្រះអង្គ ត្រាស់ប្រាប់នូវធម៌ ដែលខ្ញុំព្រះអង្គគួរដឹង ជាធម៌សម្រាប់លះជាតិ និងជរា ក្នុងអត្តភាពនេះ ដល់ខ្ញុំព្រះអង្គ ជាអ្នកមានបញ្ញាស្តួចស្តើង ឲ្យទាន ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលជតុកណ្ណី ) អ្នកចូរកម្ចាត់បង់ នូវតម្រេកក្នុងកាមទាំងឡាយចេញ ចូរឃើញ នូវនេក្ខម្មៈ ដោយសេចក្តីក្សេមក្សាន្ត កិលេសជាតគ្រឿងខ្វល់ ដែលអ្នកប្រកាន់មាំ ( ដោយតណ្ហា និងទិដ្ឋិ ) ឬដែលគួរលះបង់ កុំមានដល់អ្នកឡើយ គ្រឿងខ្វល់ណា ដែលមានហើយក្នុងកាល មុន អ្នកចូរឲ្យគ្រឿងខ្វល់នោះរីងស្ងួតចុះ គ្រឿងខ្វល់មានក្នុងខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកមិនកាន់យក នូវគ្រឿងខ្វល់ ក្នុងកណ្តាល អ្នកនឹងជាមនុស្សស្ងប់គ្រឿងខ្វល់បាន ។ ម្នាល ព្រាហ្មណ៍ បុគ្គលតែងលុះក្នុងអំណាចនៃមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈទាំងនោះ រមែងមិនមានដល់បុគ្គលដែល ប្រាសចាកតម្រេក ក្នុងនាមរូបដោយ