ភទ្រាវុធប្បញ្ហាទី ១២

ក្បាលទី 38 · ទំព័រ 794

ភទ្រាវុធប្បញ្ញាទី ១២ ( ភទ្រាវុធមាណពដ៏មានអាយុ ទូលសួរថា ) ខ្ញុំ ព្រះអង្គ សូមអារាធនាព្រះអង្គ អ្នកលះអាល័យ កាត់តណ្ហា មិន រំភើប ( ព្រោះលោកធម៌ ) លះសេចក្តីត្រេកអរ ឆ្លងអន្លង់ហើយ រួចផុតស្រឡះហើយ លះធម៌គ្រឿងកំណត់ ( ដោយតណ្ហា និង ទិដ្ឋិ ) ព្រះអង្គមានព្រះប្រាជ្ញាញាណ បពិត្រព្រះអង្គជាវីរបុរស ពួកជនអ្នកនៅក្នុងជនបទផ្សេងៗ ចង់ស្តាប់ព្រះវាចា របស់ព្រះអង្គ បានមកព្រមគ្នាហើយ អំពីជនបទនោះៗ បើបានស្តាប់ព្រះវា ចា របស់ព្រះអង្គហើយ នឹងត្រឡប់អំពីទីនេះវិញ សូមព្រះអង្គ ទ្រង់ដោះស្រាយបញ្ញា ដើម្បីជនទាំងអម្បាលនោះ ព្រោះធម៌នោះ ព្រះអង្គបានជ្រាបហើយ ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលភទ្រាវុធ ) បុគ្គលគួរកម្ចាត់បង់នូវតណ្ហា ជាគ្រឿងប្រកាន់មាំ ក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺត្រង់កណ្តាល ឲ្យអស់ទៅ ព្រោះថា ជនទាំងអម្បាលនោះ ប្រកាន់មាំនូវរបស់ ណាៗ ក្នុងលោក មាររមែងជាប់តាមសត្វ ដោយរបស់នោះៗ វិញ ដែរ ហេតុនោះ ភិក្ខុកាលដឹង ឃើញនូវពួកសត្វ អ្នកជាប់នៅក្នុង អារម្មណ៍ផ្សេងៗ ជាទីតាំងនៃមច្ចុមារនេះថា សត្វជាប់នៅព្រោះ សេចក្តីប្រកាន់មាំដូច្នេះ គប្បីជាអ្នកមានសតិ មិនប្រកាន់មាំនូវ គ្រឿងខ្វល់ ក្នុងលោកទាំងពួង ។ ភទ្រាវុធមាណវកប្បញ្ញាទី ១២ ចប់ ៥